• សុក្រ, 22 មេសា 2022 02:09
  • ព័ត៌មាន

ពិចារណាតាមការគួរ! ហេតុផលធំណាស់ ជម្រុញចិត្ត នីឡា សម្រេចមានកូនមុនការ

  • សុក្រ, 22 មេសា 2022 02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបែកធ្លាយដំណឹងថា នីឡា មាន​ទម្ងន់កូន ៥ខែក្រោយ រៀបការបាន​ជាង ១ខែមក​ ស្រាប់តែ​មហាជន​មានការភ្ញាក់ផ្អើលជាខ្លាំង រហូត​បណ្ដាញសារព័ត៌មាន​សម្រុក​ចេញព្រោងព្រាតមិនឲ្យចាញ់គ្នា​ឡើយ។

ទោះជាយ៉ាងណា នៅ​យប់ថ្ងៃទី២១ ខែមេសា នីឡា បាន​ Live លើកឡើងពីអ្វី​ដែល​ខ្លួនកំពុង​ប្រឈម ព្រោះ​មាន​មតិជា​ច្រើន​រិះគន់ចំៗមកកាន់នាង ថាមានផ្ទៃពោះមុនការ។ ប៉ុន្តែគ្រប់គ្នា​មិនអាច​វាយតម្លៃមនុស្សតែសម្បកក្រៅបាន​ទេ ដោយសារ នីឡាពិតជា​មាន​ហេតុផលផ្ទាល់ខ្លួនមែន។ និយាយក្នុងពេល Live នាង​បាន​បញ្ជាក់ថា​ ការដែល​នាងមាន​កូនមុនការ ក៏ព្រោះ​នាង​ជួប​បញ្ហាសុខភាពខ្លាំង ទាំងនៅក្មេង។ ពេលទៅពិគ្រោះជាមួយពេទ្យ ពេទ្យប្រាប់ថា​ នាង​មាន​ឈាមក្ដៅ ជាហេតុមាន​ភាគរយតិចណាស់ក្នុងឱកាសយកកូន។ ប៉ុន្តែនៅពេល​ប្លែកក្នុងខ្លួន និងពិនិត្យទៅឃើញថា​មាន​បុត្រនោះ នាង​និងគ្រួសារ​ពិតជា​រំភើប​ណាស់។

មួយវិញទៀត ក៏ដោយសារ នីឡា ដឹងខ្លួនថា​មាន​សុខភាព​មិនល្អ ដូច្នេះ​ក៏សម្រេចថា​បើអាច​ យកកូនពីក្មេងតែម្ដងទៅ ព្រោះ​សាមីខ្លួនមិនប្រាកដថាពេល​ចាស់ទៅ សុខភាព​នាង​នឹង​ប្រែប្រួលយ៉ាងណា​ទៀតទេ។

ត្បិតមានអ្នករិះគន់ ប៉ុន្តែក៏មិនខ្វះដែរ អ្នកដែល​លើកទឹក​ចិត្ត និងជូនពរឲ្យនាង​ និង​កូនក្នុងផ្ទៃមាន​សុខភាព​រឹងមាំ៕

មតិយោបល់
អត្ថបទថ្មី