• 2022-04-22 09:57:30
  • ព័ត៌មាន

មើលហើយរំភើប!ក្រុម ចំរើន សុភ័ក្រ្ត ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយច្រៀងរាំរបាំបុរាណខ្មែរ

  • 2022-04-22 09:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈថ្មីៗនេះ មានការចែករំលែកព្រោងព្រាតរួមទាំងមានការសរសើរពេញៗមាត់ពីក្រុមយុវវ័យមួយក្រុមដែលគេស្គាល់ថា ជាក្រុមរបស់តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា ចំរើន សុភ័ក្រ្ត បានរាំគ្នាច្រៀងរាំរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញ រហូតផ្អើលមហាជនគាំទ្រខ្លាំង។

ថ្មីៗនេះមានមហាជនដែលលេងនៅក្នុងបណ្តាញសង្គមយ៉ាងច្រើននាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើនពី ក្រុមយុវវ័យមួយក្រុមដែលគេស្គាល់ថាជាក្រុមរបស់តារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលនាំគ្នាច្រៀងរាំលេងរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញ ធ្វើឲ្យគ្រប់គ្នាសរសើព្រោងព្រាតខ្លះចែករំលែកតៗគ្នាយ៉ាងច្រើន រហូតធ្វើឲ្យកញ្ញា ចំរើន សុភា ដែលត្រូវជាបងស្រីបង្កើតរបស់តារាចម្រៀង ចំរើន សុភ័ក្រ្ត បានចេញបកស្រាយចម្ងល់របស់មហាជនថា «ក្រុមនេះរាំរបាំដូចអ្នកអាជីព»។

តាមរយៈការស្រាយចម្ងល់ទៅកាន់មហាជននេះ កញ្ញា ចំរើន សុភា បានឲ្យដឹងថាក្រុមដែលរាំច្រៀងរបាំបុរាណដែលមហាជនបានសរសើរ ហើយឆ្ងល់ថាក្រុមនេះរាំដូចអ្នកអាជិពនេះ តាមពិតទៅគឺក្រុមនេះមានតាំងពីឆ្នាំ២០០៣ មកម្លេះ ក្រោមការគ្រប់គ្រងនិងការខិតខំបង្ហាត់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូល្បីៗដែលពោពេញទៅដោយទេពកោសល្យនិងមានជំនាញច្បាស់លាស់ដូចជា លោកគ្រូ អៀង ស៊ីធុល លោគ្រូសឿ វុធ្ធី អ្នកគ្រូ ពេជ្យ គន្ធារី អ្នកគ្រូណុបធីតា អ្នកគ្រូ រស់ វាសនា និងលោកគ្រូអ្នកគ្រូផ្សេងៗទៀតជាច្រើន។

ចំរើន សុភា បានបន្ថែមទៀតថា ប៉ុន្តែក្នុងឆ្នាំ ២០១៧ ក្រុមនេះក៏បានបញ្ឈប់ការរស់នៅជាក្រុមទៅ។ត្បិតតែពួកក្រុមនេះខានសម្តែងជុំគ្នា ៥ទៅ៦ឆ្នាំហើយក្តី តែនាងនៅជឿលើស្មារតីរួម ព្រលឹមរួម និងដង្ហើមរួមមួយដែលក្រុមបានមានរយៈ១៤ ឆ្នាំជាមួយគ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី