• 2022-04-26 02:21:29
  • ព័ត៌មាន

បវរកញ្ញាភេទទី៣ វ៉ានប៊ី សុខចិត្តវះកាត់ផ្លាស់ប្តូររូបរាងបន្ថែមទៀត ដើម្បីចូលរួមប្រកួត MQI 2023 ខាងមុខ

  • 2022-04-26 02:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាភេទទី៣ Miss Queen Cambodia ២០២២ រដូវកាលទី២ វ៉ាន់ ប៊ី សុខចិត្តទទួលការវះកាត់ ប្តូររូបរាង ដើម្បីចូលរួមប្រកួត Miss Queen International 2023 នាពេលខាងមុខ។

បរវកញ្ញាកំពូលសម្រស់មានទាំងសមត្ថភាពដើរម៉ូដ និងចំណេះដឹងទូទៅ វ៉ាន់ ប៊ី បន្ទាប់ពីបានក្លាយជាម្ចាស់មកុដ រដូវកាលទី២មក ឥឡូវនេះបានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលក្រោយឃើញនាងដេកលើគ្រែ វះកាត់ ផ្លាស់ប្តូររូបរាង ដើម្បីចូលរួមក្នុងការប្រកួត Miss Queen International 2023 នៅឆ្នាំក្រោយ។បើតាមរយៈផេក Beauty Pageant Reviewer បានឲ្យដឹងថា បវរកញ្ញាភេទទី៣ វ៉ាន់ប៊ី ពេលនេះបានចូលវះកាត់ដោយជោគជ័យហើយ តែលោកនៅមិនទាន់បញ្ជាក់ច្បាស់ទេថា បវរកញ្ញាភេទទី៣ម្នាក់នេះវះកាត់រូបរាងត្រង់ផ្នែកណាមួយនោះទេ ខណៈSabay ទាក់ទងទៅដែរតែមិនទាន់ឆ្លើយតប។

រម្លឹកផងដែរថា បវរកញ្ញាភេទទី៣ ដែលជាម្ចាស់មកុដ Miss Queen Cambodia ២០២២ រដូវកាលទី២ វ៉ាន់ប៊ី ទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្ររួមទាំងក្រុមគ្រួសាររបស់នាងផងដែរ ហើយម្តាយរបស់នាងតែងតែផ្តល់កម្លាំងចិត្ត ក្តីស្រលាញ់ រួមទាំងព្រមទទួលយកអ្វីៗដែលនាងមាននិងកើតឡើង ដោយមិនដែលខឹងស្អប់នាងម្តងណាឡើយ ដោយទុករូបនាងដូចជាកែវភ្នែកទៀតផង ដូចនេះទោះបីជានាងចង់ធ្វើអ្វីក៏នាងអាចធ្វើបានទៅតាមចិត្តដែលនាងចង់ ដោយមិនខ្លាចក្រែងចិត្តអ្នកនៅជុំវិញខ្លួន៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់