• 2022-04-28 01:44:17
  • ព័ត៌មាន

គម្រោងទៅក្រេបទឹកឃ្មុំ តែកុំឲ្យខាតជើង Hyun Bin និង Son Yejin ឆ្លៀតទៅមើលបាល់បោះទៀត

  • 2022-04-28 01:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដីប្រពន្ធរៀបការថ្មីថ្មោង Hyun Bin និង Son Ye Jin ត្រូវ​បាន​គេ​ប្រទះឃើញ​ថា​បាន​ទៅ​ទស្សនា​ការ​ប្រកួត​បាល់បោះ NBA ទាំងអស់គ្នា​កាល​ពីពេល​ថ្មីៗនេះ។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ រូបថត​របស់ Hyun Bin និង Son Ye Jin អង្គុយមើលការ​ប្រកួត​បាល់បោះ NBA ត្រូវ​បាន​ចែកចាយព្រាត​ពេញ​បណ្ដាញសង្គម។ បច្ចុប្បន្ន​អ្នក​ទាំង ២ កំពុង​ចំណាយពេល​យ៉ាង​មាន​តម្លៃ​ សម្រាប់​វិស្សមកាលក្រេបទឹកឃ្មុំនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles។

ការបង្ហាញ​ខ្លួន​ពេល​នោះ ពួកគេ​ស្លៀកពាក់សាមញ្ញ​មិនបាន​តែង​ខ្លួនឡូយឆាយអ្វីទេ ប៉ុន្តែសម្រស់របស់២នាក់ប្ដីប្រពន្ធគូនេះ ត្រូវ​បាន​គេ​សរសើរ​ថា​ស្អាតណាស់នៅក្រៅ។

យ៉ាងណា​មិញ តាមគម្រោង អ្នកទាំង ២ គ្រោង​នឹង​វិល​ចូលប្រទេស​កូរ៉េ​វិញ​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បន្ទាប់​ពីដើរលេង សម្រាប់ Honeymoon រយៈពេល ២សប្ដាហ៍៕

ប្រភព៖ Allkpop

មតិយោបល់