• 2022-05-09 02:12:30
  • ព័ត៌មាន

ព្រះអើយ! ទីតាំងមង្គលការរបស់ Hyun Bin និង Son Yejin ត្រូវ​បានគេកក់ពេញរហូតដល់ឆ្នាំ ២០២៣

  • 2022-05-09 02:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំងដែល Hyun Bin និង Son Yejin រៀបចំពិធីមង្គលការ ត្រូវ​បាន​គេ​កក់ពេញ​រហូត​ទៅ​ដល់ឆ្នាំក្រោយឯណោះ។

យោងតាម​បណ្ដាញ​ផ្សព្វផ្សាយព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ សណ្ឋាគារ​ដ៏ទំនើបដែល​ កំពូល​តារា​សម្ដែងកូរ៉េ​ទាំង ២ បាន​រៀបចំ ពិធីមង្គលការនោះ មានអ្នក​កក់ពេញអស់ រហូត​ដល់ឆ្នាំ ២០២៣។ Grand Walkerhill Hotel ក្នុងក្រុងសេអ៊ូល គឺជា​ទីតាំង​ដែល​មាន​តម្លៃ​ថ្លៃ និងលំដាប់ខ្ពស់ ដោយទាំងខាងក្នុង និងខាងក្រៅ សុទ្ធតែ​អាច​មើលឃើញទេសភាព ទន្លេ Han

នាបច្ចុប្បន្ននេះ​ ការរឹតបន្តឹងទៅលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេស​កូរ៉េត្រូវបាន​បន្ធូរបន្ថយហើយ ឯចំនួន​នៃការកក់ទុកទីតាំង​មង្គលការដ៏ប្រណីតនេះ​ក៏​កើនឡើងជា​បន្តបន្ទាប់។

ក្នុងចំណោមទីតាំងលំដាប់ខ្ពស់ ល្បីៗទាំងអស់ក្នុងប្រទេស​ Aston Houseដែល​ស្ថិតនៅ​ក្នុង​សណ្ឋាគារ Grand Walkerhill លេចធ្លោជាងគេ ហើយមិន​ត្រឹម​តែប្ដីប្រពន្ធ Hyun Bin និង Son Yejin ទេ សូម្បី​គូស្នេហ៍តារាល្បីៗផ្សេងទៀតក៏ជ្រើសកន្លែងនេះ​ដែរ៕

ប្រភព៖ Allkpop

មតិយោបល់