- 2022-05-11 03:19:26
- ព័ត៌មាន
នារីម្នាក់នេះហើយ ដែលមិត្ដសិល្បៈសង្ស័យថានាយគ្រឿន ជាប់ចិត្ដដកខ្លួនមិនរួចជាង ៣ឆ្នាំ
- 2022-05-11 03:19:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់នេះហើយ ដែលមិត្ដសិល្បៈសង្ស័យថានាយគ្រឿន ជាប់ចិត្ដដកខ្លួនមិនរួចជាង ៣ឆ្នាំ
ចន្លោះមិនឃើញ
មានការចាប់អារម្មណ៍ជាថ្មីលើទំនាក់ទំនងស្នេហាក្រៅឆាករបស់នាយគ្រឿន ជាមួយនារីដ៏ស្រស់ស្អាតម្នាក់។ នាយគ្រឿន និងមាលា ដែលជាអតីតដៃគូសម្ដែងក្នុងរឿងជាច្រើន ត្រូវបានមិត្ដសិល្បៈចំអន់ដាក់គ្នា រហូតមិត្ដខ្លះចាប់អ្នកទាំងពីរឲ្យថតរូបជាមួយគ្នា តែភាគីម្ខាងៗប្រកែកថាពុំមានទំនាក់ទំនងអ្វីក្រៅពីភាពជាមិត្ដក្នុងសិល្បៈឡើយ។
ក្នុងឱកាសដែលអ្នកទាំងពីរចូលរួមសម្ពោធខ្សែភាពយន្ដមួយរបស់ផលិតកម្ម អិល ឌី នៅផ្សារទំនើប អេឌិន ហ្គាឌិត កាលពីល្ងាចថ្ងៃទី៩ ខែឧសភា នាយគ្រឿន បានបដិសេធនិយាយរឿងស្នេហា ឬបកស្រាយរឿងលោកជាមួយកញ្ញាមាលា ដោយលោកសុំកុំឲ្យអ្នកសារព័ត៌មាន និងមិត្ដសិល្បៈបន្ដយករឿងនេះមកលេងសើចទៀត។
នាយគ្រឿន៖“ខ្ញុំអត់មានត្រូវជាអីជាមួយគាត់(មាលា)ទេ គាត់ធ្លាប់សម្ដែងជាមួយខ្ញុំ។ ហ៊ឺ…កុំលេងសើចណាពូ ចាប់ស្រាតខោរឥឡូវហើយពូឯង…ហាសហាស ខ្ញុំមានអី…ពួកអស់ហ្នឹងចេះតែបង្អាប់ទៅ ខ្ញុំប្រកែកអត់ឈ្នះវា”។
ចំណែកកញ្ញា មាលាដែលគេចំអន់ដាក់នាយគ្រឿនវិញ ក៏ប្រកែកថារវាងកញ្ញា និងនាយគ្រឿនពុំមានទំនាក់ទំនងស្នេហាអ្វីជាមួយគ្នាទេ ប៉ុន្ដែដោយកាលពីបីឆ្នាំមុនកញ្ញា និងនាយគ្រឿន ធ្លាប់សម្ដែងប៉ះគ្នាក្នុងឈុតស្នេហាមួយ ហើយថតខុសជាច្រើនដង ក៏បង្កើតជាពាក្យចរាមអារាម និងការបង្អាប់នេះរហូតមកដល់សព្វថ្ងៃ។
ក្នុងទឹកមុខអឹមអៀមរៀងៗខ្លួន ពេលមិត្ដភក្ដិទាញដៃឲ្យមកដើរ និងថតរូបជិតគ្នា អ្នកទាំងពីរខំរើចេញពីហ្វូងមនុស្ស ហើយដើរចេញឆ្ងាយពីគ្នា។ ប៉ុន្ដែតារាសម្ដែងប្រុសដែលស្និទ្ធនឹងនាយគ្រឿនជាច្រើនរូប បង្ហើបថាអ្នកទាំងពីរពិតជាមានចិត្ដលើគ្នាមែន ហើយស្ទើរគ្រប់កម្មវិធីសិល្បៈដែលមានវត្ដមាននាយគ្រឿន គឺតែងតែមានវត្ដមានរបស់មាលាដែរ៕