• 2022-05-13 06:56:15
  • ព័ត៌មាន

ក្នុងវ័យ៦០ឆ្នាំ Tom Cruise ទម្លាយអាថ៌កំបាំងចំនួន៥ ជួយឱ្យក្មេងជាងវ័យ

  • 2022-05-13 06:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាសម្ដែងក្នុងពិភពហូលីវូដសាច់ចាំ សង្ហា ក្មេងជាងវ័យ Tom Cruise ទម្លាយអាថ៌កំបាំង ក្នុងការថែរក្សាសម្រស់ សុខភាព ឱ្យក្មេងជាងវ័យ ដែលលោកតែងតែអនុវត្តលំហាត់ធ្វើរហូតដល់បច្ចុប្បន្ន។

ជាការពិតណាស់រូបរាងស្រស់ស្អាត ស្រស់សង្ហា ពិតជាសំខាន់ណាស់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះគឺសុខភាពល្អ ក្មេងជាងវ័យ។ នៅក្នុងវ័យ៦០ឆ្នាំ Tom Cruise នៅតែអាចរក្សាភាពក្មេង ជាងវ័យ រាងកាយមាំមួន សង្ហា ស្បែកភ្លឺ ដោយលោកបានអនុវត្តលំហាត់ប្រាណ និងរបបអាហារល្អ។

Tom Cruise បង្ហើបថា អាថ៌កំបាំងនៃសម្រស់ក្មេងជាងវ័យ គឺការថែទាំខ្លួនឯងឲ្យបានល្អ រួមទាំងស្បែក សក់ និងម៉ូដសក់ផងដែរ

តារាសម្ដែងសញ្ជាតិអាមរិករូបនេះ បានទម្លាយទម្លាប់ល្អចំនួន៥ដែលលោកតែងតែធ្វើជាប្រចាំ ទី១ នោះ គឺការហាត់ប្រាណ ហាត់កីឡា ឡើងភ្នំ ជិះទូក ការរត់ សុទ្ធតែអាចជួយឱ្យរាងកាយរឹងមាំមិនជ្រាវជ្រួញ ព្រោះវាជាតិពលបានយ៉ាងល្អ។ ទី២ របបអាហារត្រឹមត្រូវ មិនត្រឹមតែហាត់ប្រាណទៀងទាត់ ដើម្បីទទួលបានរាងស្អាតនោះទេ អ្នកត្រូវបន្ថែមរបបអាហារដែលមានតុល្យភាពដែលពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។

ចំណុចទី៣ គឺការរៀបចំខ្លួន សម្លៀកបំពាក់ដែលអ្នកស្លៀកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរូបរាងរបស់អ្នក ដោយធ្វើឱ្យអ្នកមើលទៅក្មេង ឬចាស់។ Tom Cruise ពិតជាចិត្តទុកដាក់យ៉ាងខ្លាំងទៅលើអ្វី ដែលលោកស្លៀក ជាពិសេសជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវ ដើម្បីមើលទៅខ្ពស់ជាងមុន។

ចំណុចទី៤ Tom Cruise បាននិយាយជាច្រើនដងថា លោកមើលឃើញរឿងលំបាកៗជាបញ្ហាប្រឈម ដែលត្រូវតែជំនះ វាផ្តល់ឱ្យនូវថាមពលដើម្បីឆ្ពោះទៅមុខ។ ការសិក្សាបង្ហាញថាអាកប្បកិរិយា របស់អ្នកអាចប៉ះពាល់ដល់ជីវិត និងសុខភាពរបស់អ្នកយ៉ាងខ្លាំង។

Tom Cruise តែងតែរៀបចំផែនការគោលដៅរបស់គាត់ ហើយមើលឃើញបញ្ហាប្រឈមជាឱកាស ដើម្បីរៀន មិនមែនបរាជ័យទេ វាក៏ការពារស្មារតី និងសុខភាពរបស់គាត់ផងដែរ។

ចំណុចទី៥ ជីវិតដ៏ល្អ កាត់បន្ថយភាពតានតឹង សន្សំពេលវេលាសម្រាប់ការសម្រាក និងការងើបឡើងវិញ។ នេះជារឿងចាំបាច់ដើម្បីចៀសវាងការអស់កម្លាំង និងអស់កម្លាំងជាប្រចាំ ដែលជាហេតុផលចម្បងដែលធ្វើឱ្យអ្នកឆាប់ចាស់៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម