• 2022-05-14 02:30:00
  • ព័ត៌មាន

ទម្រាំក្លាយជាបវរកញ្ញាភេទទី៣ សៃ ហ្វុន ធ្លាប់រងសម្ពាធផ្លូវចិត្តពីអ្នកជុំវិញខ្លួន រួមទាំងគ្រួសារមិនធម្មតា

  • 2022-05-14 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាភេទទី៣កម្ពុជា សៃ ហ្វុន ពុះពារគ្រប់ឧបសគ្គទាំងឡាយដែលធ្លាប់រងសម្ពាធផ្លូវចិត្តជាច្រើនពីអ្នកជុំវិញខ្លួន រួមទាំងគ្រួសារមិនធម្មតានោះទេ ទម្រាំមានថ្ងៃនេះ។

គ្រប់គ្នាប្រាកដជាមិនទាន់ដឹងទេថា មុនក្លាយជាបវរកញ្ញាភេទទី៣ ម្នាក់ៗពិបាកយ៉ាងណា ជាពិសេសជាតិជាបុរសមកតែងខ្លួន កែរភេទ ប្តូរនិស្ស័យជាមនុស្សស្រី វាពិបាកខ្លាំងណាស់ ណាមួយអស់លុយកាក់ក៏ច្រើនទៀត ត្រូវចំណាយពេលវេលា រួមទាំងរងសម្ពាធផ្លូវចិត្តពីអ្នកនៅជុំវិញខ្លួនមិនធម្មតានោះទេ។បើក្រឡេកមកមើលដំណើរជីវិតរបស់បវរកញ្ញាភេទទី៣ សៃ ហ្វុន វិញ ក៏ធ្លាប់មានរឿងពិបាកចិត្តនិងរងសម្ពាធផ្លូវចិត្តពីមនុស្សនៅជុំវិញខ្លួន រួមទាំងគ្រួសារផងដែរ ដោយនាងបានបញ្ជាក់ប្រាប់តាមរយៈ Sabay ថា ជីវិតរបស់នាងមុនក្លាយជាភេទទី៣ នាងគ្រាន់តែជាក្មេងប្រុសម្នាក់ដែលមានរាងកាយជាមនុស្សប្រុសតែមានចរិតជាមនុស្សស្រី។ ក្នុងអំឡុងពេលសិក្សា សៃ ហ្វុន គឺមានអក្បកិរិយាជាមនុស្សស្រី ហើយក្នុងថ្នាក់ទី១១និងទី១២ បានស្លៀកពាក់និងកែរប្រែខ្លួនឯងជាមនុស្សស្រីរួចរាល់ទៅហើយ គ្រាន់តែមិនទាន់បានកែរត្រង់កន្លែងមួយចំនួនតែប៉ុណ្ណោះ។ហើយចំពោះកន្លែងផ្សេងៗទាល់តែនាងរៀនចប់ទើបសម្រេចចិត្តកែរភេទពេញលក្ខណៈតែម្តង។

សៃ ហ្វុន បានបញ្ជាក់បន្ថែមទៀតថា កាលពីដំបូងឡើយ ពេលដែលនាងមានការផ្លាស់ប្តូរទៅជាមនុស្សស្រី សៃ ហ្វុន ក៏ធ្លាប់រងសម្ពាធពីអ្នកនៅជុំវិញខ្លួន ក្នុងនោះក៏មានគ្រួសារខ្លះៗដែរ។ សៃ ហ្វុន និយាយថា ៖ «បើនិយាយពីគ្រួសារដូចមិនសូវអីនោះទេ អ្វីដែលធ្វើឲ្យមានបញ្ហាគឺមកពីអ្នកជុំវិញខ្លួនច្រើនជាង រហូតលឺដល់គ្រួសារខ្ញុំ ធ្វើឲ្យក្រុមគ្រួសារតែងគិតថា ពេលខ្ញុំមានសភាពបែបនេះ គឺអាចប៉ះពាល់ដល់សង្គម អត់មានអនាគតទៅថ្ងៃខាងមុខ គាតតែងតែកែរប្រែខ្ញុំ។សម្រាប់ខ្ញុំគឺមិនអាចកែរប្រែបាននោះទេ ព្រោះអត្តចរិករបស់យើងមិនមែនជាការតាមគ្នារឹចិត្តចង់ធ្វើនោះទេ គឺមកពីខ្ញុំមានបែបនេះមកពីធម្មជាតិ»

បវរកញ្ញាភេទទី៣រូបនេះក៏បន្ថែមទៀតថា នាងដឹងថាអ្វីៗដែលកើតឡើងគឺនាងខុសពីគេ តែងរាល់ថ្ងៃនាងព្យាយាមធ្វើជាមនុស្សល្អនៅក្នុងសង្គម កែរប្រែខ្លួនឯងម្តងបន្តិចៗដើម្បីមានភាពរីកចំរើន។ ហើយរហូតមកដល់ពេលនេះ ក្រុមគ្រួសារបស់នាង នាំគ្នាគាំទ្រនិងលើកទឹកនាងនាងគ្រប់គ្នា លែងដូចមុនទៀតហើយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់