• 2022-05-19 01:25:00
  • ព័ត៌មាន

បានមួយចប់! សម្រស់ ល្អហួស គយគន់ពីជ្រុងណាក៏ស្អាតទាក់ភ្នែក

  • 2022-05-19 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លកទំពាំងដុះថ្មី ស្រីស្អាត ល្អហួស អាចពាំនាំកេរ្ដិ៍ឈ្មោះប្រទេសកម្ពុជាឈរលើអន្តរជាតិតក្នុងកម្មវិធី ប្រកួតបវរកញ្ញានៅក្នុងឆ្នាំណាមួយជាក់ជាមិនខាន បើផ្អែកលើរូបសម្រស់ស្អាតពីធម្មជាតិ និងចំណេះដឹងខ្ពង់ខ្ពស់។

ផ្អែកលើសមត្ថភាពប៉ិនប្រសប់ទាំង សម្ដែង ច្រៀង រាំ និងដើរម៉ូដ បូកផ្សំជាមួយសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិរបស់ ល្អហួស ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តជាខ្លាំង។

ដោយឡែក បើកក្រឡេកទៅមើលរូបសម្រស់នាងពាក់កណ្ដាលឆ្នាំ២០២២នេះ សង្កេតឃើញថា ល្អហួស កាន់តែលូតលាស់ធំពេញវ័យ មើលពីត្រង់ណាក៏ស្អាតសមសួន។ កែវភ្នែកស្រទន់ បបូមាត់ ស្ដើងមានទម្រង់ ទម្រង់មុខពងក្រពើ កម្ពស់ខ្ពស់ល្មម ធ្វើឱ្យរលកក្រោយរូបនេះ ឆក់យកបេះអ្នកគាំទ្រ មិនតិចនាក់នោះទេ ដោយកន្លងមកទស្សនិកជនតែងតែពោលសរសើរនាងគ្រប់គ្នា។

មានឈាមជ័រជាអ្នកសិល្បៈ ក្មេងស្រីរាងតូចច្រឡឹង ល្អហួស កំពុងតែសាងភាពលេចធ្លោតាមបំណាំ ម្ដាយ ក្នុងនាមជាអ្នកចម្រៀង Cover បទជំនាន់ដើម ជាអ្នកសម្ដែង ហើយបច្ចុប្បន្ននាងតូចកំពុងហ្វឹក ហាត់ដើរម៉ូដដើម្បីបំពេញក្ដីស្រម៉ៃរបស់នាង៕

អត្ថបទ៖ Kesor

មតិយោបល់