• សុក្រ, 20 ឧសភា 2022 09:26
  • ព័ត៌មាន

ទស្សនារូបថតកាលពីអាយុ ១៦ឆ្នាំ និង ៣៨ឆ្នាំ របស់ពេជ្រ សោភា ខុសគ្នាដាច់ហ្មង!

  • សុក្រ, 20 ឧសភា 2022 09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យជ្រេ ពេជ្រ សោភា បានបង្ហាញរូបបច្ចុប្បន្ន និងកាលពីនៅវ័យជំទង់ចំនួន ៦សន្លឹក តាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២០ ខែឧសភា នេះ។ សោភា និយាយថា មើលរូបទាំងនេះម្ដងណាក៏សើច ហើយថែមទាំងដាក់ជាសំណួរដល់អ្នកគាំទ្រថា៖ "ប្លែកអត់?"។

ការបង្ហាញរូបនេះពេលនេះ គឺអ្នកនាងចង់បង្ហាញភាពខុសគ្នាកាលពីនាងនៅអាយុ១៦ឆ្នាំ និងបច្ចុប្បន្នមានអាយុ ៣៨ឆ្នាំ។ បន្ទាប់ពីបញ្ចេញរូបទាំងនេះមានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើនលាន់មាត់សរសើរថា រូបសម្រស់នៅតែស្អាត ហើយអ្នកខ្លះស្មានថា សោភាទើបតែមានអាយុសាមស្ដើងទេ ព្រោះមើលទៅក្មេងជាងវ័យ។

ទន្ទឹមគ្នានេះក៏មានអ្នកនិយាយថា ធម្មតាមនុស្សយើងម្នាក់ប្រែប្រួលទៅតាមវ័យអីចឹងហើយ។ ប៉ុន្ដែសម្រាប់ ពេជ្រ សោភា ទម្រង់មុខ និងទឹកមុខមើលទៅស្អាត ស្រស់ស្អាតតាំងពីកំណើត។ គេមិនទាន់ឃើញ ពេជ្រ សោភា ចូលឆ្លើយតបនឹងcomments កោតសរសើរ និងខ្លះចោទជាសំណួរទាក់ទងនឹងការថែរក្សាសម្រស់របស់អ្នកនាងនៅឡើយទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី