• 2022-05-21 13:15:12
  • ព័ត៌មាន

អ្នកណានៅពីក្រោយ ការបង្ហោះ Facebook Tangmo បើនាងស្លាប់បាត់ទៅហើយ?

  • 2022-05-21 13:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញគណនីហ្វេសប៊ុករបស់អតីតតារាសម្ដែងថៃ Tangmo Nida បានធ្វើការបង្ហោះរូបភាពជាច្រើន និងសរសេរពាក្យពេចន៍ចម្លែក ជុំវិញហេតុការណ៍ស្លាប់របស់នាង ដែលបានធ្លាក់ពីលើទូកស្លាប់។

នៅថ្ងៃទី២១ ខែឧសភា បណ្ដាលសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រៀតជុំវិញរឿងភ្ញាក់ផ្អើល របស់ Tangmo Nida ក្រោយនាងបានទទួលមរណភាពជាង២ខែមកហើយ។ ពោល មហាជនបាន ប្រទះឃើញគណនីហ្វេសប៊ុកផ្លូវការរបស់ Tangmo បានបង្ហោះរូបនាង ជាមួយមិត្តភក្ដិស្រីប្រុសនៅលើ ទូកមុនពេលនាងធ្លាក់ពីទូកស្លាប់ និងបានបង្ហោះរូបថតស្រ្តីម្នាក់ឈរបែរខ្នងគ្រវីដៃលើទូកក្នុង ទន្លេចៅប្រា។

គណនីហ្វេសប៊ុក Tangmo សរសេរ៖ “ខ្ញុំត្រូវបានមិត្តភក្តិដែលយើងស្រឡាញ់និងទុកចិត្តធ្វើបាប”។ “ខ្ញុំមិនបានទៅណាទេ ខ្ញុំនៅរងចាំការពិតចេញពីមាត់អ្នកទាំង៥។ តែបើអ្នកមិននិយាយការពិតទេ យើងនឹងលាតត្រដាងការពិតឱ្យគ្រប់គ្នាបានដឹង ថាតើមានអ្វីកើតឡើងនៅលើកាប៉ាល់”។

ជុំវិញករណីដ៏ចម្លែកនេះមហាជន កំពុងកើតការងឿងឆ្ងល់ និងដាក់សំនួរថា តើអ្នកណាជាអ្នកនៅ ពីក្រោយ ការបង្ហោះ និងប្រើប្រាស់ហ្វេសប៊ុករបស់ Tangmo Nida៕

អត្ថបទ៖ Kesor

មតិយោបល់