• 2022-05-23 04:07:49
  • ព័ត៌មាន

YG ឆ្លើយតបហើយចំពោះរូបបែកធ្លាយដែលល្បីថា Jennie និង V លួចជួបគ្នាក្នុងឡាន

  • 2022-05-23 04:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញផ្សព្វផ្សាយជា​ច្រើន​បាន​ចុះផ្សាយតៗគ្នា ចំពោះរូបភាព​មួយសន្លឹកដែលអ្នកប្រើបណ្ដាញសង្គម សង្ស័យថា​ជា V (BTS) និង Jennie (BLACKPINK) រហូតធ្វើឲ្យកើតជាចចាមអារ៉ាមថា អ្នកទាំង ២លួចទាក់ទងគ្នា ហើយក៏ស្របពេល​ដំណឹង​ចចាមអារ៉ាមស្នេហាថា​ Jennie បែកពី G-Dragonផង។

រូបភាពមួយសន្លឹក​នេះ ពិតជា​ជះឥទ្ធិពល​ខ្លាំង​​ និងលឿន​បំផុត បង្កជាចលាចលខ្លាំង​នៅព្រឹក​ថ្ងៃទី២៣ ខែឧសភា នេះ។ ទោះជាយ៉ាងណា ពេល​ YG ទទួលដំណឹង​នេះ​ហើយ ភ្លាមៗ ក៏ចេញ​ឆ្លើយតប ដោយពាក្យខ្លីមួយម៉ាត់ថា៖ «ពួកយើងគ្មានអ្វី​ត្រូវ​និយាយទេ» ស្របពេល​ក្រុមអ្នកសារព័ត៌មាន​ព្យាយាមទាក់ទងទៅ Big Hit ដែរ ប៉ុន្តែមិនទាន់ទាក់ទងបាន។

ជាការពិត​ រូបភាព​នេះ​ដែរ ត្រូវបាន​អ្នកប្រើបណ្ដាញសង្គម លើកឡើងថា​ ពួកគេ​សង្ស័យ V និង Jennie ធ្វើដំណើររួមគ្នាទៅកោះ Jeju។ ទោះបី​មាន​អ្នក​គិតថានេះជារូបពិត ប៉ុន្តែនៅ​មាន​អ្នកអះអាងដាច់ខាតថា អ្នកនៅក្នុងរូបនោះ ពុំមែនជា V ឬ Jennie នោះទេ តែអាចថាអ្នកនៅក្នុងរូបនោះ មានភិនភាគស្រដៀងអ្នកទាំង ២។

ចំណែកការពិតយ៉ាងណា គ្រប់គ្នានៅរង់ចាំការបញ្ជាក់បន្ថែមពីផលិតកម្ម Big Hit ឲ្យកាន់តែច្បាស់៕

ប្រភព៖ Allkpop

មតិយោបល់