• 2022-05-23 07:00:43
  • ព័ត៌មាន

អ្នកស្រី Panida សង្ស័យលើមនុស្សម្នាក់ ហ៊ានយក Faeckbook Tangmo ប្រើប្រាស់

  • 2022-05-23 07:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយរបស់អតីតតារាសម្ដែងថៃ Tangmo Nida បានដាក់ការសង្ស័យលើបុគ្គលម្នាក់ ដែលអាចនឹងយក បណ្ដាញសង្គមផ្លូវការរបស់ Tangmo ប្រើប្រាស់ដើម្បីបង្ករភាពចលាចលផ្អើលអស់អ្នកគាំទ្រ។

លោកស្រី Panida Sirayuthyothin ម្តាយរបស់ Tangmo Nida បង្ហើបប្រាប់សារព័ត៌មាន ថាអ្នកស្រីកំពុងសង្ស័យ Gatick យកលេខកូដចូល Facebook និង Instagram របស់ Mo នេះជាហេតុធ្វើឱ្យទាំង Facebook និង IG សកម្មភាពជាបន្តបន្ទាប់ ព្រោះនាងបានឈ្លោះជាមួយ Mo មុនឡើងទូកក្នុងថ្ងៃកើតហេតុ។

ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យម្ដាយ Tangmo លើ Gatick ដោយហេតុថានាង តែម្នាក់គត់ដែលស្និទ្ធស្នាលខ្លាំងបំផុត និងដឹងរឿងរ៉ាវគ្រប់យ៉ាងរបស់ Tangmo៕

ប្រភព៖ khaosod ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម