
- 2022-05-23 08:10:45
- ព័ត៌មាន
ចេះតែឆ្ងល់ ថាហេតុអី អ៊ាម វន្នី ស្និទ្ធនិងគ្រួសារ សុវត្ថិឌី ធារិកា ម៉្លេះ? ឥឡូវសាមីខ្លួនស្រាយហើយ
- 2022-05-23 08:10:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះតែឆ្ងល់ ថាហេតុអី អ៊ាម វន្នី ស្និទ្ធនិងគ្រួសារ សុវត្ថិឌី ធារិកា ម៉្លេះ? ឥឡូវសាមីខ្លួនស្រាយហើយ
ចន្លោះមិនឃើញ
ការឈឺឆ្អាល និងខ្នះខ្នែងជួយក្នុងពិធីបុណ្យសពប៉ា និងម៉ាក់របស់តារាចម្រៀង សុវត្ថិឌី ធារិកា ពីសំណាក់លោក អ៊ាម វន្នី បានធ្វើឲ្យប្រិយមិត្ដកាន់តែងឿងឆ្ងល់ ថាតើ អ៊ាម វន្នី និងសុវត្ថិឌី ធារិកា ត្រូវជាអ្វីនឹងគ្នា? ថ្ងៃនេះ តារាចម្រៀង អ៊ាម វន្នី បានស្រាយចម្ងល់នេះតាមរយៈSabay។
លោក អ៊ាម វន្នី រំលឹកថា រូបលោក និងកញ្ញា សុវត្ថិឌី ធារិកា គឺជាបេក្ខភាពប្រឡងក្នុងកម្មវិធី “Cambodia Idol” ក្នុងឆ្នាំ២០១៥ ដូចគ្នា ហើយក្រោយៗមកទៀតក៏មានទំនាក់ទំនងកាន់តែស្អិតរមួតរវាងរូបលោក និងគ្រួសាររបស់ធារិកាទាំងមូលតែម្ដង។ ប៉ុន្ដែតាមពិតទៅរូបលោក និងគ្រួសាររបស់ធារិកា ពុំមានជាប់សាច់ញាតិអ្វីនឹងគ្នានោះទេ។
អ៊ាម វន្នី៖ “គាត់(ធារិកា) និងខ្ញុំ ជាអ្នកក្រៅសុទ្ធសាធ តែការស្រឡាញ់រាប់អានចេះតែមានតាំងពីឆ្នាំ២០១៥ ណោះ…គិតដល់ឥឡូវ៧ឆ្នាំហើយ យើងនៅតែរាប់អានគ្នាដូចបងប្អូនបង្កើត។ ខ្ញុំកាន់តែស្និទ្ធស្នាលហ្នឹង ព្រោះពូ ហើយនឹងមីង តែងតែចេញទៅណាមកណាជាមួយពួកយើង ហើយគាត់បង្កើតភាពសប្បាយរីករាយឲ្យខ្ញុំ និងធារិកា រហូតពេលចេញកម្មវិធីម្ដងៗ”។
បើតាមលោក អ៊ាម វន្នី កញ្ញា សុវត្ថិឌី ធារិកា គឺជាតារាចម្រៀងអាជីពម្នាក់នៅក្នុងក្រុមហ៊ុនមួយ។ រីឯលោក គឺជាតារាចម្រៀងឯករាជ ប៉ុន្ដែរូបលោក និងធារិកា តែងតែហៅគ្នាចេញច្រៀងរួមគ្នា ពេលមានកម្មវិធីប្រគំតន្ដ្រីផ្សេងៗមិនថានៅភ្នំពេញ ឬនៅតាមខេត្ដ។
មិត្ដភាពដ៏ស្មោះត្រង់របស់តារាចម្រៀង អ៊ាម វន្នី និងសុវត្ថិឌី ធារិកា បានបង្ហាញកាន់តែច្បាស់នៅពេលដែល ធារិកា ជួបទុក្ខធ្ងន់ ដោយប៉ា និងប៉ាក់របស់នាងត្រូវបាត់បង់ជីវិតតែមួយប៉ព្រិចភ្នែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយនៅស្រុកឆែប ខេត្ដព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ អ៊ាម វន្នី ស្ថិតនៅលើឡានដឹកសពជាមួយគ្រួសារធារិកា តាំងពីខេត្ដព្រះវិហារ រហូតមកដល់ភ្នំពេញ និងជួយចាត់ចែងធ្វើបុណ្យឈាបនកិច្ច និងបុណ្យខួបគម្រប់៧ថ្ងៃ រហូតដល់ចប់ចុងចប់ដើមទៀតផង៕