• 2016-10-28 14:11:01
  • Road Safety
អ៊ាម​ វន្នី សៅ ឧត្តម​ មុន្នីរាជ​ រួម​គ្នាត្រៀមបញ្ចេញ​អាល់ប៊ុមស្នាដៃ​បទ​និពន្ធ​ថ្មី អ៊ាម​ វន្នី សៅ ឧត្តម​ មុន្នីរាជ​ រួម​គ្នាត្រៀមបញ្ចេញ​អាល់ប៊ុមស្នាដៃ​បទ...
  • 2016-10-28 14:11:01
  • Road Safety

អ៊ាម វន្នី ប្រាប់​ថា​លោកនិពន្ធបទ​ចម្រៀង​​បាន​ប្រមាណ​ជាង​ ១០​បទ​ និង​កំពុង​ចេញ​ថត​ MV សម្រាប់អាល់ប៊ុម​ដំបូងឲ្យ សៅ​ ឧត្តម​ មាស មុន្នីរាជ ដែល​ទាំង​បី​នាក់សុទ្ធ​តែ​ជា​អតីត​បេក្ខភាព​​ Cambodian Idol រដូវ​កាល​ទី១​ដូចគ្នា។   ក្នុង​វ៉ុល​រួមគ្នា​ដំបូង​​នេះ​ អ៊ាម វន្នី ប្រាប់​ថា​លោក​​ជា​អ្នក​និពន្ធ​​ទាំងអស់ ហើយ​ក្នុង​នោះ​ក៏​​មាន​​តារា​ចម្រៀង​ស្រី​​ថ្មី​ម្នាក់​ទៀត​តែ​លោក​ថា​សុំ​លាក់​សិន។ ហើយ​ក្រុម​លោក​ទាំង​៤​នាក់​នេះ​បាន​សហការ​​គ្នា​ជាមួយ​ផលិតកម្ម​មួយ​ ប៉ុន្តែ​លោក​ថា​មិន​ទាន់​ចង់​បង្ហាញ​ទេ​ ចាំ​លទ្ធ​ផល​ MV ចេញ​ទាំង​អស់​សិន។ ទៀត​សោត​លោក​មាន​បំណង​ចង់​រើស​បន្ថែម​ទៀត ​បើ​សិន​មាន​គេ​ចាប់​អារម្មណ៍​នឹង​មាន​សមត្ថភាព​ជាពិសេស​មនុស្ស​ស្រី​ ព្រោះ​អី​ក្រុម​លោក​ឥលូវ​មាន​ប្រុស​៣​នាក់​ហើយ​។     ​ម្ចាស់​បទ​ "ស្អប់​ស្នេហ៍​ដំបូង" ថ្លែង​ថា៖ "ទាំង​១០​បទ​នោះ​​ខ្ញុំ​​បាន​និពន្ធ​រួចរាល់​ហើយ​ តែ​អ្នក​ច្រៀង​មិន​ទាន់​ថត​រួច​ ពេលនេះ​ថត​បាន​៥បទ និង​ចេញ​ថត​ MV​បណ្ដើរ​ៗ​ហើយ"។​   យ៉ាង​ណា​មិញ​សម្រាប់​ក្តី​សង្ឃឹម​​ក្នុង​អាល់ប៊ុម​ដំបូង​នេះ​ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​ប្រាប់​ថា​មាន​ច្រើន​ ត្បិត​អី​មនុស្ស​ក្នុង​ក្រុម​សុទ្ធ​តែ​មាន​សមត្ថភាព​៕   អត្ថបទ៖ ថា ម៉ាលីដា​