• 2017-04-06 16:11:15
  • ព័ត៌មាន

តារា​ចម្រៀង អ៊ាម វន្នី និង​ធារិកា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មុន​នេះ

  • 2017-04-06 16:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ធ្លាយ​លើ​បណ្ដាញ​សង្គម​មុន​នេះ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង អ៊ាម វន្នី និង​សុវត្ថឌី ធារិកា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថយន្ត​ធំ​ធុន​ធំ​មួយ​គ្រឿង បាន​បើក​មក​បុក​រថយន្ត Lexus RX 300 ដែល​មាន​តារា​ចម្រៀង​ទាំង​ពីរ​ជិះ​ក្នុង​នេះ។

ហេតុការណ៍​ខាង​លើ បាន​កើត​នៅ​ម៉ោង​ប្រមាណ ១០ យប់​មុន​នេះ នៅ​ចំណុច​ទឹក​ដី​ខណ្ឌ​ដូន​ពេញ សង្កាត់​ផ្សារ​ធំ​ថ្មី។ គ្រោះ​ថ្នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​កើត​ឡើង​បន្ទាប់​តារា​ចម្រៀង​ទាំង​ពីរ​ត្រឡប់​មក​ពី​ការ​ចូល​រួម​កម្មវិធី "កតញ្ញូ​រាត្រី" ទើប​បញ្ចប់​មុន​នេះ។

យ៉ាង​ណា មិន​មាន​នរណា​ម្នាក់​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ គ្រាន់​តែ​ខូច​ខាត​រថយន្ត​ផ្នែក​ខាង​ក្រោយ។ ពេល​នេះ ខណៈ​ភាគី​ទាំង​សង្ខាង​កំពុង​ដោះ​ស្រាយ​គ្នា ដោយ​ភាគី​ខាង អ៊ាម វន្នី បាន​ទាម​ទារ​សំណង​ពី​ភាគី​រថយន្ត​ធំ។ តារា​ចម្រៀង​ដែល​ទើប​ជួប​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ថ្មី​ៗ​នេះ ថ្លែង​ថា "ខាង​គេ​ដូច​ស្រួល​ដែរ ហើយ​ពេល​នេះ គេ​កំពុង​ទាក់​ទង​ទៅ​ថ្នាក់​លើ​គេ​សិន"។

មិន​ទាន់​ដឹង​ថា រថយន្ត Lexus ជា​របស់​ អ៊ាម វន្នី ឬ​យ៉ាង​ណា​ទេ ព្រោះ​កន្លង​មក​គេ​ដឹង​ថា លោក ជិះ​រយន្ត​ម៉ាក ហាលេនឌ័រ ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់