• 2023-06-09 03:23:11
  • ព័ត៌មាន

អ៊ាម វន្នី ជួបរឿងស៊យដល់ទៅ ៣លើក ថ្ងៃនេះដាច់ចិត្ដទម្លាយ ហើយថតបង្ហាញមុខទាំងអ្នកបង្ករទៀត

  • 2023-06-09 03:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុស អ៊ាម វន្នី ទើបដាច់ចិត្ដនិយាយពីករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើក ដែលលោកគិតថារឿងស៊យបំផុតសម្រាប់រូបលោកត្រូវអ្នកជិះម៉ូតូជ្រុលមកបុកឡានឡោករហូត។ ក្នុងករណីទី៣ នេះ អ៊ាម វន្នី នៅតែមិនទាមទាសំណងខូចខាត ប៉ុន្ដែបានថតរូបអ្នកបង្ករបង្ហោះ ហើយនិយាយរឿងហួសចិត្ដមួយចំនួន។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក អ៊ាម វន្នី និយាយថា ប្អូនប្រុសម្នាក់ បានជិះម៉ូតូបុកឡានរបស់លោកក្នុងស្ថានភាពស្រវឹង ហើយមិនពាក់មួកសុវត្ថិភាពទៀត។ ប្អូនក៏ពុំមានសំណងអ្វីមកសងលោកដែរ គឺមានតែលោកចេញលុយជួសជុលឡានដោយខ្លួនឯង និយាយរួមទាំង ២លើកមុនក៏ដូចគ្នាដែរ។

លោក អ៊ាម វន្នី៖ “នេះជាលើកទី ៣ហើយដែលគេជិះម៉ូតូបុកឡានខ្ញុំ ហើយគេមិនដែលបានសងអ្វីខ្ញុំទេ មានតែពាក្យសុំទោសប៉ុណ្ណោះ។ ខ្ញុំក៏អត់ទាមទាអីដែរ និយាយទៅគ្នាអត់មានលុយ។ ប៉ុន្តែបងប្អូនសាកគិតមើលបើឡានបុកម៉ូតូ ច្បាស់ណាស់ថាគេនឹងឲ្យយើងសង តែបើម៉ូតូបុកឡានគឺកម្រឃើញគេសងយើងណាស់”។

ក្រោយបញ្ចេញដំណឹងនេះ តារាចម្រៀង អ៊ាម វន្នី ត្រូវបានអ្នកគាំទ្រខ្លះនិយាយបែបលេងសើចដាក់ថា តើសម្រាប់បទចម្រៀងក្រោយៗទៀតលោកនឹងយកម្ចាស់ស្រាបៀរជាអ្នកឧបត្ថម្ភធំទៀតទេ។ រីឯអ្នកគាំទ្រមួយចំនួនទៀតបានពោលពាក្យកោតសរសើរនូវទឹកចិត្ដអធ្យាស័យ និងគុណធម៌របស់លោកចំពោះអ្នកបង្ករ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម