• 2022-10-27 06:43:35
  • ព័ត៌មាន

ស្ងាត់ៗ អ៊ាម វន្នី ដឹកដៃគូជីវិតរៀបអាពាហ៍ពិពាហ៍យ៉ាងកក្រើកលើទឹកដីសហរដ្ឋអាមេរិក

  • 2022-10-27 06:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ និងជារឿងដ៏រំភើបសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងសំឡេងស្រទន់លោក អ៊ាម វន្នី ដោយតារាប្រុសរូបនេះទើបបង្ហាញនូវភាពដ៏សប្បាយរីករាយក្នុងពិសេសបំផុតសម្រាប់ខ្លួន ដែលបាន រៀបចំកម្មវិធីអាពាហ៍ពិពាហ៍មានភ្ញៀវចូលរួមច្រើនកុះករនៅលើទឹកដីសហរដ្ឋអាមេរិក។

នៅថ្ងៃទី២៧ ខែតុលា នេះតារាចម្រៀងរូបសង្ហាលោក អ៊ាម វន្នី បានបង្ហោះរូបថតប៉ុន្មានសន្លឹក និងបានប្រកាសជាសាធារណៈថាលោកបានដឹងដៃកូនក្រមុំរបស់លោកចូលរោងជ័យនៅលើទឹកសហរដ្ឋអាមេរិក ហើយតារាប្រុសបានថ្លែងអំណអរគុណយ៉ាងជ្រាជ្រៅសម្រាប់ភ្ញៀវកិត្តិយសដែលបានចូលរួម កុះករយ៉ាងសប្បាយរីករាយ។

ទន្ទឹមនឹងនេះ អ៊ាម វន្នី បានបង្ហាញអារម្មណ៍រំភើប និងពុំនឹកស្មានថាលោក និងគូស្នេហ៍ អាចបង្កើតកម្មវិធីដ៏អស្ចារ្យសម្រាប់ជីវិតនៅលើទឹកដីសហរដ្ឋអេមរិក ថែមទាំងទទួលបានភាពកក់ក្ដៅ ពីបងប្អូន និងភ្ញៀវរស់នៅទីនោះ។

អ៊ាម វន្នី៖ “សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមកម្មវិធី អាពាហ៍ពិពាហ៍ របស់ពួកយើងទាំងពីរនាក់នៅលើទឹកដី #សហរដ្ឋអាមេរិកនេះ ។ នេះគឺជារឿងដែល ខ្ញុំខ្លួនឯងក៏មិន ធ្លាប់នឹកស្មានផងថានឹងអាចកើតឡើងបាន ប៉ុន្តែពេលនេះវាបានកើតឡើងយ៉ាងពិត ប្រាកដ ហើយពួក យើងទទួលបានការស្រឡាញ់យ៉ាងពិតប្រាកដពីបងប្អូននៅសហរដ្ឋនេះ។ នេះជាការ ចាប់ផ្តើមដ៏ល្អនិងដ៏ កម្រមួយសម្រាប់ជីវិតពួកយើង ហើយពួកយើងនឹងធ្វើអោយមានការចាប់ ផ្តើមល្អៗជាច្រើនទៀតជាមួយ គ្នាដោយក្តីស្រឡាញ់”។

ដោយឡែកសង្កេតឃើញថា មហាជនអ្នកគាំទ្រ រួមទាំងមិត្តរួមអាជីពជាច្រើនបានសម្ដែងការអបអរ ថែមទាំងផ្ញើសារជូនពរដល់ស្វាមីភរិយាមួយគូនេះផងដែរ៕

អត្ថបទ៖ Kesor

មតិយោបល់