• 2016-11-10 02:33:08
  • ព័ត៌មាន

អ៊ាម ​វន្នី បង្ហើបមហិច្ឆតា​ ចង់​ផ្លាស់​ប្តូរ​សង្គម​

  • 2016-11-10 02:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ាម វន្នី ប្រាប់​ថា​ក្តី​ប្រាថ្នាក៏​ដូចជា​មហិច្ឆតា​លោក ​ចង់​ធ្វើ​ជា​អ្នក​ចម្រៀង​ម្នាក់​ដែល ​ផ្លាស់​ប្តូរ​សង្គម​តាម​រយៈ​បទចម្រៀង​ (អប់រំ​ លើក​តម្កើង​ ជាតិ​សាសន៍) ដែល​បំណងប្រាថ្នា​​នេះ​លោក​ចាប់​ផ្តើម​គិត​តាំង​ពី​ធ្វើ​ការ​នៅ ប្រទេស​ថៃ​ឆ្នាំ​២០១១​មក​ម្ល៉េះ។

ក្តី​ប្រាថ្នា​ខាង​លើ​នេះ​ លោក​ថា​អាច​សម្រេច​បាន​៤០ភាគរយ​ហើយ ក្នុង​នោះ​មានដូចជា៖

​ ១-​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អ្នក​និពន្ធ​ម្នាក់​

២-​មាន​កេរ្តិ៍ឈ្មោះ​ជា​តារា​ចម្រៀង​អាជីព​ម្នាក់​

៣-មាន​ឱកាស​ចូលរួម​កិច្ចការ​មនុស្សធម៌​ជា​ច្រើន​

៤-​មាន​ឱកាស​បាន​ការ​អញ្ជើញ​ចូលរួម​វេទិកា​ផ្ដល់​បទ​ពិសោធន៍​និង​អប់រំ​

៥-​បាន​ស្គាល់​ប្រទេស​ក្រៅ​ជិត​១០ប្រទេស អាមេរិក​ បារាំង​ ស្វីស​ ហូឡង់​ អេស្បាញ ថៃ អូទ្រីស​ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​លោក​មិន​បាន​ចាំឈ្មោះ​អស់

៦-និង​មាន​ការ​គាំទ្រ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

យ៉ាង​ណា​មិញ​ក៏​មាន​ចំណុច​មួយ​ចំនួន​ដែល​លោក​មិន​ទាន់​អាច​សម្រេច​បាន​នោះ​គឺ​ ធ្វើ​ខ្លួន​អោយ​ល្បី​ជាង​​នេះ​ និង​រក​លុយ​អោយ​បាន​ច្រើន​តាម​សមត្ថភាព​របស់​ខ្លួន​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់