- 2022-05-23 08:57:18
- ព័ត៌មាន
ទស្សនាទិដ្ឋភាព កន្លែងរៀបចំបូជាសព Tangmo Nida នៅថ្ងៃស្អែកនេះ
- 2022-05-23 08:57:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាទិដ្ឋភាព កន្លែងរៀបចំបូជាសព Tangmo Nida នៅថ្ងៃស្អែកនេះ
ចន្លោះមិនឃើញ
នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ យោងតាមព័ត៌មានថៃបានរាយការណ៍កន្លែងរៀប ចំបូជាសពអតីតារាសម្ដែង Tangmo Nida វិហារមេតូឌីស រង្សី ខុងស៊ី ប្រព្រឹត្តទៅនៅថ្ងៃស្អែក ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងព្រះវិហារ សង្កេតឃើញថាមានការរៀបចំកន្លែងអង្គុយចំនួន ១៥០ ក្នុងសាលពិធី នឹងត្រូវរៀប ចំដោយគម្លាតស្របតាមវិធានការគ្រប់គ្រងជំងឺកូវី១៩។ នៅក្នុងពិធីបូជាសព Tangmo នៅព្រឹកស្អែកនេះ គឺតម្រូវឱ្យអ្នកចូលរួមទាំអស់ ស្លៀកពាក់ពណ៌សសាមញ្ញ។
បញ្ជាក់ផងដែរថាថ្ងៃស្អែកវេលាម៉ោង ១០:០០ ព្រឹក ម្ដាយរបស់ Tangmo នឹងទៅយកសពនាងពី វិទ្យាស្ថានធ្វើកោសល្យវិច្ច័យ ដើម្បីយកមកធ្វើពិធីបុណ្យសពនៅព្រះវិហារមេតូឌីសនេះ។ វិហារមេតូឌីស រ៉ាងស៊ីត ខុងស៊ី ជាកន្លែងដដែលដែលតម្កល់ធាតុរបស់ឪពុក Tangmo ដែលបានលាចាកលោកកាលពីពីរឆ្នាំមុន៕