• 2022-05-24 04:46:56
  • ព័ត៌មាន

អានសិនមុនប្រតិកម្ម! Page បង្ហោះរូប Tangmo លើទូកនោះ ទម្លាយចេតនាពិតរបស់ខ្លួនហើយ

  • 2022-05-24 04:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃចុងក្រោយនេះ​មានរឿងជាច្រើន​បាន​កើតឡើង ពិសេសពេល​ដែល​រូបភាព និងវីដេអូឃ្លីបថ្មីៗរបស់ Tangmo Nida កាល​ពីថ្ងៃកើតហេតុលើទូក ត្រូវបាន​បង្ហាញជាបន្តបន្ទាប់។ គេ​នៅពុំទាន់ដឹង​ច្បាស់​នៅឡើយថា​ អ្នកណា​គឺជាអ្នកដែល​នៅពីក្រោយ Post ទាំងឡាយនេះ តែតាមការសន្និដ្ឋាន គឺអ្នកដែលបង្ហោះ មានចេតនាស្វែងរកយុត្តិធម៌ឲ្យ Tangmo

ជាក់ស្ដែង​នៅ​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុក Happy Melon Official បាន​បង្ហាញ​ពីគោលបំណងរបស់ខ្លួន ដោយបាន​សរសេរថា៖

«បញ្ហា ២ចម្បង មាន​ដូចខាងក្រោម៖

បញ្ហាទី១:

១. Page បច្ចុប្បន្ននេះ​ ​មាន​តែ Page “Happy Melon Official” ដែល​មាន​អ្នកតាមដាន ១ ៤៥០ ០០០នាក់ ឬច្រើនជាងនេះ។

២. ទំព័រហ្វេសប៊ុកនេះ​ មិនដែលបង្ហាញ​វីដេអូសម្ងាត់របស់ Tangmo ឬ Live ឬបង្កើតភស្តុតាងមិនពិតនោះទេ។ ទំព័រហ្វេសប៊ុកនេះបង្ហោះតែភស្តុតាងពិតដែលបាន​រកឃើញក្នុង​ទូរសព្ទរបស់ Tangmo ប៉ុណ្ណោះ។

៣. ទំព័រហ្វេសប៊ុកនេះ​ គឺជា Page ដែលទទួល​បាន​ការអនុញាតិ ឲ្យចេញផ្សាយដោយច្បាប់ប៉ុណ្ណោះ

បញ្ជាក់៖ សូមអ្នកសារព័ត៌មានបង្ហាញ​ព័ត៌មាន​ដែល​មាន​តែនៅក្នុង Page នេះ​បានហើយ។ យើងសូមមិនទទួលខុសត្រូវចំពោះ​ព័ត៌មាន​ពី Page ផ្សេងឡើយ។

បញ្ហាទី ២

១. ក្នុងករណី​ដែល​លោក Noom Kanchai បង្ហាញ​ព័ត៌មានថា Page បានទាក់ទងទៅ Gatick ហើយបើកបង្ហាញរូបភាព Tangmo ដែល​មិនគួរបង្ហាញនោះ Page សូមបញ្ជាក់ថា Page មិនបានទាក់ទងទៅ Gatick ទេ ហើយក៏មិនធ្លាប់បង្ហាញរូបភាព​សម្ងាត់ឲ្យ Gatick ដែរ។

២. ករណី ដែល​មាន​ប្រជាជន​ជា​ច្រើនសួរមកកាន់ Page ថា​ ហេតុអ្វីអ្នកជិះទូកទាំង ៥នាក់ មាន​ចេតនា ចេញមុខតែនៅក្នុងកម្មវិធី Honekrasae? នេះក៏ព្រោះ ប្អូនប្រុសប្រពន្ធ Noom Kanchai គឺជាមិត្តភ័ក្តិរបស់នាយ Poh ហើយសំណួរក្នុងកម្មវិធីក៏មានការ​ត្រៀមគ្នា ទាំងសំណួរ​និងចម្លើយ​មុនផ្សាយកម្មវិធី។

​​Page នេះ​បង្កើតឡើង ក្នុងគោលបំណងធ្វើឲ្យ Tangmo ទទួលបានភាពយុត្តិធម៌ប៉ុណ្ណោះ​»

ពីក្រោម Post នេះ Page ក៏បាន​ចូល Comment បន្ថែម​ថា៖ «ក្រោយពីពិធីបុណ្យរបស់ Tangmo ចប់ Page នេះនឹងបង្ហោះតែព័ត៌មានសំខាន់ៗ ដែលអាចធ្វើជាភស្តុតាងនៅក្នុងការចាប់ខ្លួនអ្នកធ្វើខុសឲ្យទាល់តែបាន។ ប៉ុន្តែខ្លាចថា មាន​ Page ផ្សេងនាំព័ត៌មាននេះទៅកាត់ត និងបំប្លែងឲ្យខុស ធ្វើឲ្យ Tangmo ខូចឈ្មោះ»

Page ផ្លូវការតែមួយ ដែលទទួលបានការអនុញាតិបង្ហោះព័ត៌មានពី Tangmo

យ៉ាងណាមិញកាលពីម្សិលមិញ ក៏មាន​វីដេអូ Live មួយ ត្រូវបានបញ្ចេញលើបណ្ដាញសង្គម លើ Page ហ្វេសប៊ុក ដែល​ដាក់ឈ្មោះ Tangmo ដែរ ដែល​បាន​ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល តាមដែលការពិត វីដេអូនោះ គឺជា Live ចាស់របស់នាងកាលពីមុនទេ ហើយវីដេអូនោះទៀតសោត ក៏មិនចេញពី Page Happy Melon Official ដែរ៕

មតិយោបល់