• 2022-05-30 04:23:15
  • ព័ត៌មាន

២ថ្ងៃនៅទីក្រុង Cannes IU បង្ហាញភាពលេចធ្លោដោយមិនបាច់ប្រឹង ក្នុង ៤ឈុត អស្ចារ្យនេះ

  • 2022-05-30 04:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង រួមទាំងផលិតករ អ្នកដឹកនាំរឿងជាច្រើនមកពីប្រទេសផ្សេងៗគ្នា បានបង្ហាញ​មុខជាបន្តបន្ទាប់ក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៥ ចំ​ឆ្នាំ ២០២២ នេះ។ ក្នុងនោះក៏មាន​ការចូលរួមពីក្រុមការងាររឿងកូរ៉េ «Broker» រួមមានតួសម្ដែង លោក Song Kang Ho, Kang Dong Won, IU, Lee Joo Young រួមទាំងអ្នកដឹកនាំរឿង Hirokazu Kore-eda ​ផងដែរ។

ទោះជាយ៉ាងណា អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍ជាងគេគឺ វត្តមាន​របស់ IU ដែល​ទាក់ទាញអ្នកសារព័ត៌មានចាប់យករូបភាព​ប្រណាំង​គ្នាយ៉ាងសស្រាក់សស្រាំ។

ឈុតទី១៖

នៅថ្ងៃដំបូង IU បង្ហាញ​វត្តមាន ដោយដើរជាន់លើកម្រាលព្រំក្រហម រំលេចភាពស្រស់ស្អាត ប្រៀបដូចជាទេពធីតា ធ្វើឲ្យមហាជន រួមទាំងអ្នកប្រមាញ់រូបភាពចាប់យកមិនប្រណីដៃឡើយ។ ជាមួយនឹងរ៉ូបពណ៌ប្រផេះបង្ហាញ​សាច់ស្មា សខ្ចី និងខ្សែកមាស ស ១៨ការ៉ាត់ ជាម៉ាក House of Chaumet មានតម្លៃខ្ទង់ ៨៩ ០០០ដុល្លារ និងក្រវិល មាន​តម្លៃខ្ទង់ ១៦ ០០០ដុល្លារ។

ឈុតទី២៖

បន្ទាប់ពីចាកចេញពីកម្មវិធីកម្រាលព្រំក្រហម IU ក៏បាន​ប្ដូរមក​ឈុតពណ៌ស បែប Classic ជាមួយនឹងស្បែកជើងកែងពណ៌សបែបសាមញ្ញ ប៉ុន្តែនៅតែលេចធ្លោដដែល។ ទោះបីជាកម្ពស់មិនអំណោយផល តែ IU ស្រស់ស្អាតខ្លាំងណាស់ វ័យក្មេងលើសអាយុពិតទៀត។

ឈុតទី៣៖

ស្ថិតក្នុងថ្ងៃបិទកម្មវិធី IU នៅតែមិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែសម្រាប់សាមីខ្លួនអ្នកស្លៀករ៉ូបហាក់ដូចជាមិនសូវស្រណុកខ្លួនសោះ ដោយសារតែរ៉ូបនេះ​វែងពេក។ នាងត្រូវលើកកាន់កុំឲ្យទាក់ជើង ឬមានបញ្ហាដោយយថាហេតុណាមួយ។

ឈុតទី ៤៖

ចប់កម្មវិធីភ្លាម IU ក៏ប្ដូរមកឈុតចុងក្រោយភ្លែត ដែលជារ៉ូបអាវធំ ជាមួយនឹង​ការតុបតែងខ្លួន​បែប​សាមញ្ញ ដោយលើកសក់ចង់ធម្មតា តែនៅតែមិនអាចបាំងសម្រស់ស្រស់ស្អាតរបស់នាង​បានដដែល៕

រូបភាពពី Dispatch

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់