• 2022-06-10 03:45:00
  • ព័ត៌មាន

ARMY ជោគជ័យគោលដៅហើយ ពេលនេះ MV «Yet To Come» របស់ BTS ចេញផ្សាយផ្លូវការ

  • 2022-06-10 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV បទថ្មីរបស់ BTS មាន​ចំណងជើងថា «Yet To Come» បាន​ចេញ​ផ្សាយ​ជា​ផ្លូវការនៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ តបតាមការរង់ចាំរយៈពេល​ជាយូររបស់អ្នកគាំទ្រទូទាំងសកលលោក។

បទ​ «Yet To Come» ជាស្នាដៃថ្មី​ដែល​ស្ថិតក្នុងអាល់ប៊ុម​ «Proof» របស់ BTS ដែល​ចេញ​ ដើម្បីអបអរខួបលើកទី ៩ឆ្នាំ របស់​ក្រុម ហើយក៏ជា​កាដូពិសេសដែល​ក្រុមរៀបចំជា​ពិសេសជូនដល់អ្នកគាំទ្រដែលពួកគេ​ស្រឡាញ់ និងគិតដល់គ្រប់ពេល ARMY ផងដែរ។

ចំណុចសំខាន់បន្ថែម​ទៀតនោះគឺ បទ​ថ្មីនេះ​ គឺជា​បទ​ ក្នុងចំណោម​បទថ្មី ៣បទ​ (២បទទៀតគឺ "Run BTS" និង "For Youth") ដែល​ដាក់បញ្ចូលក្នុងអាល់ប៊ុមពិសេសនេះ រួមជាមួយនឹង​បទ​ចាស់ៗពីមុនៗដែលផ្ទុះការគាំទ្រកក្រើកជាងគេ ហើយការជ្រើសរើសនេះក៏ចេញពីសមាជិកក្រុមផ្ទាល់ដែរ។

ក្នុងវីដេអូបទចម្រៀងមួយនេះ ពិតជា​បាន​ធ្វើឲ្យអ្នក​ទស្សនា ពិសេស ARMY មាន​ក្ដីសុខបំផុតពេល​បាន​ទស្សនាហើយ។ គ្រប់យ៉ាងដែល​បង្ហាញក្នុងបទនេះ ពិតជា​សបញ្ជាក់យ៉ាងច្បាស់ថាពួកគេស្រឡាញ់អ្នកគាំទ្ររបស់ខ្លួនខ្លាំង​កម្រិតណា។

ទស្សនាវីដេអូបទចម្រៀងទាំងស្រុងដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់