• 2022-06-15 01:44:06
  • ព័ត៌មាន

បញ្ជាក់ផ្លូវការពី HYBE! BTS មិនបានផ្អាកខ្លួនទៅណាទេ គ្រាន់តែផ្ដោតលើការងារទោលច្រើនជាងមុន

  • 2022-06-15 01:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ជួបជុំគ្នាទទួលទានអាហារពេលល្ងាច "REAL BANGTAN DINNER" ជាការអបអរខួបលើកទី ៩ឆ្នាំ នៃការបង្កើតក្រុម BTS បាន​ប្រកាសថា​ពួកគេ​នឹង​ដកខ្លួន ផ្ដោតលើការងារទោលរៀងៗខ្លួន​វិញ ប៉ុន្តែអ្វីដែលអ្នកគាំទ្រអន្តរជាតិទូទាំងពិភពលោកមានការភ្ញាក់ផ្អើល​នោះគឺ ពេល​ឃើញអក្សរ Subtitles បកប្រែពីមាត់សមាជិកក្រុមថា ពួកគេនឹងផ្អាករាល់សកម្មភាពក្រុម (Hiatus) មួយរយៈ រហូតដល់ថ្នាក់ HYBE LABLES ចេញមុខតែម្ដង។

សមាជិកទាំង ៧​បាន​ជុំគ្នា​ជជែកលេងពីនេះពីនោះ ក៏ដូចជាលើកពីផែនការនាថ្ងៃអនាគតផងដែរ។ និយាយដល់នេះ ពួកគេ​ក៏បាន​បង្ហើបជាភាសាកូរ៉េ ហើយគ្រប់គ្នាភ្ញាក់ផ្អើលមួយរំពេចពេលឃើញពាក្យមួយបកជាអង់គ្លេសថា "Hiatus” ពីក្រោមវីដេអូ មានន័យថាពួកគេ​នឹង​ផ្អាករាល់ការងារក្រុមមួយរយៈ។

ដោយសារតែមានការឆោឡា ភ្ញាក់ផ្អើលនឹង​ការប្រកាសនេះ​ទើប ក្រុមហ៊ុន HYBE ចេញ​មុខបកស្រាយលម្អិតថា BTS នឹង​នៅតែធ្វើការលើការងារក្រុមដដែល ហើយក៏ស្របពេល​ពួកគេ​ផ្ដោតសំខាន់លើការងារទោលរៀងខ្លួនដែរ។

«BTS នឹង​មិនផ្ដាច់ខ្លួនទៅណាទេ គ្រាន់តែសមាជិកនឹង​ផ្ដោតលើការងារទោលច្រើនជាងមុនប៉ុណ្ណោះ នៅពេល​នេះ» នេះជាអ្វីដែល HYBE បញ្ជាក់។

យ៉ាងណាមិញ មិនមាន​ព័ត៌មាន​បញ្ជាក់​ច្បាសនៅ​ឡើយពី គម្រោងការងារនាពេល​ខាងមុខរបស់ក្រុមចម្រៀងដ៏ល្បីមួយនេះ តែអ្នកគាំទ្រត្រឹមដឹងថា BTS នឹង​ចេញអាល់ប៊ុមទោលរៀងខ្លួនម្នាក់មួយៗ។ រហូត​ដល់ចប់ការងារទោលស្រួលបួល ពួកគេ​នឹងវិលចេញបទថ្មីជុំគ្នាវិញដូចមុន៕

ប្រភព៖ AP News អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម