• 2022-06-20 02:08:20
  • ព័ត៌មាន

បានឱកាសឡើងឆាកអន្តរជាតិទៅហើយ សៃហ្វុងត្រៀមឈុតតំណាងជាតិមានអត្ថន័យអស្ចារ្យ

  • 2022-06-20 02:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ​ កម្មវិធី Miss Queen International 2022 នឹង​ប្រារព្ធ ជាផ្លូវការ ហើយគ្រប់ក៏នឹងដឹងថា​អ្នកណាជាម្ចាស់មកុដ ឆ្នាំថ្មីនេះ​ដែរ។

សៃហ្វុង បាន​ក្លាយជាបេក្ខនារីតំណាង​ឲ្យប្រទេសកម្ពុជា ដែល​នឹង​ត្រៀមប្រកួតលើឆាកអន្តរជាតិនៅ​ប្រទេសថៃ។ គ្រប់យ៉ាង​ នាង​បាន​ត្រៀម​រួចជា​ស្រេច ទាំង​ការ​ដើរ ទាំងសំណួរទាក់ទងនឹង​បវរកញ្ញាលើឆាក ក៏ដូចជា​ឈុតប្រកួតគ្រប់ប្រភេទដែរ ពិសេសឈុតតំណាងជាតិ។

អ្វីដែល​កាន់តែពិសេស សម្រាប់ឈុតតំណាងជាតិ មិនមែនច្នៃឡើងតាមការនឹកឃើញទេ ព្រោះ​វា​មាន​បង្កប់អត្ថន័យជ្រាលជ្រៅពីក្រោយ ដែលគ្រប់គ្នាគួរស្វែងយល់។ បើផ្អែកតាម​ការចុះផ្សាយរបស់​ទំព័រហ្វេសប៊ុកផ្លូវការ Miss Queen Cambodia បាន​បញ្ជាក់ថា ឈុតនេះ​មាន​ឈ្មោះថា «សុវណ្ណទេពីមណីសាគរ» ឯអត្ថន័យពីក្រោយមានខ្លឹមសារដូចតទៅ៖ «ពស្រ្តាដ៏វិចិត្រនេះ បានរចនាច្នៃប្រឌិតឡើងក្រោមទម្រង់នៃតួអង្គទេពី (ទេវី) មួយអង្គ ជាតំណាងឱ្យអ្នកឃុំគ្រង ថែរក្សាដែនទឹក ព្រមទាំងបានផ្តល់នូវវារីដែលមិនចេះរីង ស្ងួតដល់សព្វសត្វ ក្នុងការរស់រានមានជីវិតនៅលើដែនប្រឹថពីពសុន្ធរានេះ ជាងនេះ ទៅទៀតព្រមទាំងបានពាំនាំភោគទ្រព្យដ៏មានតម្លៃ ជាប្រភពនៃអាហារ និងការប្រើ ប្រាស់ផ្សេងៗ ផ្តល់ជាសំណើមដល់ភាវ:មានជីវិតទាំងឡាយលើផែនដី នេះតាមដំណើរនៃវដ្ដសន្ធិដែលមិនចេះឈប់។ តាមរយ:ឈុតពស្រ្តានេះ បានតំណាងជាសម្លេងប្រៀបដូចមហាវារីដែលជាមគ្គមួយដ៏ត្រកាលដែលបានតំណាងនូវការតភ្ជាប់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតនៅលើសកលលោកយើងនេះបង្កើតបានជាចក្រវាឡ និងសព្វសត្វ។ នៅទីណាៗ មហាវារី ដ៏មានគុណូបការៈដ៏មានតម្លៃ សម្រាប់ជីវិត ទោះជាស្ថិតនៅទីណាៗ ក្នុងការចាប់បដិសន្ធិក្រោមការតាក់តែង នៃធម្មជាតិ បុថុជ្ជនគ្រប់ៗរូបសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ មួយរូបដ៏ប្រពៃ។ សូមបញ្ឈប់នូវការរើសអើងភេទ ចាប់ពីពេលនេះតទៅ មនុស្សពុំអាចជ្រើសរើសយោនយកកំណើត ប៉ុន្តែមនុស្សអាចជ្រើសរើសបដិបទា ជាបែបណាក្នុងសង្គមជាតិ»។

ក្រោយលាតត្រដាង​ការពិតអស់ហើយ មហាជន​មាន​ការភ្ញាក់ផ្អើល ក៏ដូចជាអន្ទះសារ ចង់ឃើញការបង្ហាញ​ផ្លូវការពី សៃហ្វុង ក្នុងថ្ងៃប្រកួតធំខ្លាំង​បំផុត៕

អត្ថបទ៖ យី សុធារី

មតិយោបល់