• 2022-06-20 06:12:07
  • ព័ត៌មាន

គ្រប់គ្នាអាចភ្ញាក់ផ្អើល ពេលដឹងតម្លៃពិត នៃការជួលវង់ល្ខោនបាសាក់ ភី សុគន្ធី

  • 2022-06-20 06:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាងផលិតកម្ម ភី សុគន្ធី គឺអ្នកស្រី សួង សុគន្ធី អះអាងថា វង់ល្ខោនបាសាក់ ភី សុគន្ធី ខេត្តតាកែវ នៅតែទទួលបានការគាំទ្រខ្លាំងតាំងពីអំឡុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ រីឯតួសម្ដែងក៏នៅតែបន្ដពួតដៃគ្នា បង្កើនសមត្ថភាពសម្ដែង ដើម្បីផ្ដល់ទស្សនីយភាពថ្មី និងប្លែកៗជូនអ្នកទស្សនា។

ដោយមានភាពល្បីល្បាញនេះ ហើយទើបអាចធ្វើឲ្យតួសម្ដែងទាំងប្រុសទាំងស្រីដែលធ្លាប់ជិះម៉ូតូឌុប ឬជិះឡានដឹកឆាកទៅសម្ដែង បែរមកជិះឡានផ្ទាល់ខ្លួន ឬម៉ូតូផ្ទាល់ខ្លួនវិញ ព្រោះតែមហាជនឲ្យតម្លៃ ហើយជួលទៅសម្ដែងស្ទើរគ្រប់ខេត្ដ-ក្រុងក្នុងតម្លៃមួយសមរម្យ។ អ្នកស្រី សួង សុគន្ធី បង្ហើបថា តម្លៃជួលទៅសម្ដែងក្នុងខេត្ដជិតៗ គឺតម្លៃ៣០០០ ទៅ៣២០០ដុល្លារ រីឯតម្លៃទៅខេត្ដឆ្ងាយៗ គឺប្រមាណ៥០០០ដុល្លារ អាស្រ័យលើការចរចាត្រូវរ៉ូវគ្នា។

សួង សុគន្ធី៖ “ជាក់ស្ដែងដូចជាបង និងតួអង្គផ្សេងៗហ្នឹង បានពិគ្រោះគ្នារកយុទ្ធសាស្ដ្រីថ្មីៗរហូត ដល់អីចឹងគេជក់ចិត្ដ បងមាន១០០រឿងហើយ នៅទប់មិនចង់ជាប់ទៀត។ តែយ៉ាងណាសំណូមពរឲ្យបងប្អូនខ្មែរយើង នៅបន្ដគាំទ្រល្ខោនយើងរហូត ហើយខាងនេះក៏ព្យាយាមរករឿងថ្មីៗរហូតដែរ”។

វង់ល្ខោនបាសាក់ ភី សុគន្ធី មានទីតាំងស្ថិតនៅផ្សារសំរោងយោង ស្រុកបាទី ខេត្ដតាកែវ។ ខេត្ដជិតៗ ឬខេត្ដដែលវង់ល្ខោននេះចេញទៅសម្ដែង ហើយយកតម្លៃប្រមាណ៣០០០ដុល្លារក្នុង១យប់នោះ គឺមានខេត្ដតាកែវផ្ទាល់ កំពង់ស្ពឺ ខេត្ដកណ្ដាល និងខេត្ដកំពត៕

ជិន សុភ័ក្ដ្រ

មតិយោបល់