- 2022-06-20 08:41:24
- ព័ត៌មាន
មិនធម្មតា! សៃហ្វុន បង្ហាញសមត្ថភាពច្រៀង ខ្មែរលាយថៃ បានយ៉ាងពីរោះនៅលើឆាកអន្តរជាតិ
- 2022-06-20 08:41:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! សៃហ្វុន បង្ហាញសមត្ថភាពច្រៀង ខ្មែរលាយថៃ បានយ៉ាងពីរោះនៅលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
បវរកញ្ញាភេទទី៣កម្ពុជា សៃហ្វុន កំពុងធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងគ្រប់គ្នា ក្រោយឃើញនាងបង្ហាញសមត្ថភាពច្រៀងដោយមានភាសារខ្មែរលាយថៃ យ៉ាងពីរោះនៅលើឆាកអន្តរជាតិ។
នៅក្នុងពេលអំឡុងនៃការប្រកួត Miss International Queen ឆ្នាំ២០២២ សៃហ្វុន បានបង្ហាញសមត្ថភាព (Talent Quest )នៃការច្រៀងបានយ៉ាងពីរោះ ដោយនាងបានច្រៀងមួយបទដែលមានចំណងជើងថា «ច័ន្ទក្នុងបេះដូង» ដែលបានបកស្រាយជាភាសារខ្មែរលាយភាសារថៃ។ថ្វីត្បិតតែ ការប្រឡងមួយនេះជាការប្រឡងសម្រាប់ភេទទី៣ក៏ដោយ តែបវរកញ្ញា សៃហ្វុន ច្រៀងបានយ៉ាងពីរោះ មិនចាញ់សម្លេងស្រីនោះឡើយ។
គ្រាន់តែ សៃហ្វុន ច្រៀងជាភាសារថៃភ្លាម អ្នកចូលរួមក្នុងកម្មវិធីនេះ ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវពេលដែលបានដឹងថា នាងបកស្រាយចម្រៀងជាភាសារខ្មែរលាយថៃ រហូតមានការទះដៃអបអរសាទរយ៉ាងច្រើនកុះករផងដែរ៕
សូមមើលវីដេអូខាងក្រោមនេះ៖