/Moly2/tep4/62b2a4c642e46_1655874720_medium.jpg)
- 2022-06-22 05:20:11
- ព័ត៌មាន
ជីមមី ស្លៀកឈុតក្រម៉ាខ្មែរ និងកាបូបកំប្លោក ផ្អើលជនជាតិអាមេរិក ចាប់អារម្មណ៍សួរនាំ
- 2022-06-22 05:20:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីមមី ស្លៀកឈុតក្រម៉ាខ្មែរ និងកាបូបកំប្លោក ផ្អើលជនជាតិអាមេរិក ចាប់អារម្មណ៍សួរនាំ
ចន្លោះមិនឃើញ
ពិតជារំភើបនិងមានមោទកភាពខ្លាំងណាស់ ក្រោយជនជាតិអាមេរិកសួរនាំ ជីមមី ស្លៀកពាក់ឈុតក្រម៉ាខ្មែរ យ៉ាងស្រស់ស្អាត និងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗ។
ថ្មីៗនេះ ពិធីការិនីកញ្ញា ជីមមី បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹកជាមួយឈុតក្រម៉ាខ្មែរពណ៌ក្រហមលាយស ដែលមានម៉ូតយ៉ាងស្រស់ស្អាតបែបស៊ីវិល័យ នៅលើគណនីហ្វេសប៊ុក ដោយបានបង្ហាញពីភាពរីករាយនិងមានមោទកភាពយ៉ាងាខ្លាំងក្រោយនាងបានស្លៀកឈុតក្រម៉ាខ្មែរ ជាមួយកាបូបកំប្លោកនៅ RODEO DRIVE , Beverly Hills សហរដ្ធអាមេរិក។
ពិធីការិនីសាច់សខ្ចីរូបនេះបានឲ្យដឹងទៀតថា នូវពេលដែលជនជាតិអាមេរិក បានឃើញនាងស្លៀកពាក់បែបនេះ ធ្វើឲ្យគេសួរនាំ ថាតើសំលៀកបំពាក់ដែលនាងបានស្លៀកនេះបានមកពីណា? ពេលនោះស្រាប់តែ ជីមមី បានប្រាប់ទៅគេវិញថា ឈុតនេះគឺបានមកពីប្រទេសកម្ពុជា ស្រាប់តែគេលាន់មាត់ថាឈុតក្រម៉ាខ្មែរស្អាត និងប្លែកពីគេទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗ តែក្រម៉ាខ្មែរយើងបែរជាលេចធ្លោមួយបែប ហើយទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនោះច្រើន។
ជីមមី បានបន្ថែមទៀតថា បើនាងមិនខំផ្សព្វផ្សាយ មិនខំចែករំលែក អាចបរទេសមិនដឹងនិងមិនយល់ពីតំលៃនោះទេ៕