• 2022-06-22 07:16:51
  • ព័ត៌មាន

ប្រធានសមាគមតារាចម្រៀងកូរ៉េ ស្នើឲ្យ BTS បន្តការចេញបទជា​ក្រុមតទៀត

  • 2022-06-22 07:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS គឺជាក្រុម​ចម្រៀង ដែលផ្ដើមសាងភាពល្បីល្បាញ តាំងពីបាតដៃទទេ រហូត​ក្ដោបបានភាពល្បីល្បាញ​លើសលប់ពេញ​សកលលោក​ផ្នែកវិស័យបទចម្រៀងប៉ុប។

ភាពជោគជ័យរបស់ក្រុម​ចម្រៀង​ K-Pop មួយនេះ​ ពិតជា​លើសពីភាពជោគជ័យ​របស់ក្រុម​ចម្រៀង​ផ្សេងៗទៀត ហើយក៏ជាបេះដូងរបស់ប្រទេស​កូរ៉េដែរ។ ជាមួយគ្នានោះ ក៏ធ្លាប់​មាន​អត្ថបទ​មួយ​បាន​ចុះ​ផ្សាយដែរថា BTS អាច​ជួយរកសេដ្ឋកិច្ចកូរ៉េដល់ទៅ ៥ពាន់លានដុល្លារ ឯណោះក្នុង ១ឆ្នាំ ហើយទិន្នន័យនេះ​មិនមែនតារាផ្សេង​សុទ្ធតែធ្វើ​បាន​នោះទេ។

ទោះជាយ៉ាងណា អំឡុងពេល​ជុំគ្នា​ញ៉ាំអាហារពេលល្ងាច ដើម្បីអបអរខួបលើកទី ៩ឆ្នាំ នៃការបង្កើតក្រុម BTS ក៏បាន​ប្រកាសតែម្ដងថា ក្រុម​នឹង​ដកឃ្លាពីការងារក្រុមមួយរយៈ ដើម្បីយកទៅទៅផ្ដោតលើការងារទោលរបស់ពូកគេ។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ស្រាប់តែ TV Daily បាន​រាយការណ៍ថា​ ប្រធានសមាគមតារាចម្រៀង​កូរ៉េ Lee Ja Yeon បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយស្នើសុំ​ឲ្យ BTS គិតសាជាថ្មី​ចំពោះ​ការផ្អាកការងារក្រុម​នេះ​មួយរយៈ។

លោកស្រី​បាន​សរសេរថា៖ «ខ្ញុំ​ខ្លាចថា ឥទ្ធិពលវប្បធម៌ដ៏អស្ចារ្យបំផុតដែល​ពិភពលោកមិនទាន់ស្គាល់ នឹង​រលាយបាត់»។

លោកស្រីបាន​បញ្ជាក់ថា អាច​នឹង​មាន​ការលំបាក​បន្តិចក្នុងការរង់ចាំ "The Next BTS” ហើយខ្លាចវិស័យសិល្បៈកូរ៉េនឹង​ឈប់ដើរទៅមុខ។ ទោះជាដឹង​ថា​ វាជាការលំបាក​សម្រាប់ការសម្រេច​ចិត្តធ្វើបែបនេះ ប៉ុន្តែលោកស្រីចង់ស្នើឲ្យក្រុម និងក្រុមហ៊ុនពិចារណាឡើងវិញសម្រាប់ការបន្តសកម្មភាពក្រុម ចាត់ទុកថា​គិតដល់ប្រយោជន៍វិស័យតន្ត្រីរបស់​ប្រទេសកូរ៉េទាំងមូល។

«ប្រសិន​បើ BTS បាត់ខ្លួន នោះ ARMY ក៏នឹង​មិនមានដូចគ្នា។ រដ្ឋាភិបាល ត្រូវការជួយសម្រួលដល់ការបន្តវិបុលភាពនៃ Hallyu Wave (សិល្បៈកូរ៉េ) ដោយពិចារណាលើការលុបបំបាត់កាតព្វកិច្ចយោធាដល់ពួកគេផង»។ នេះជាអ្វីដែលប្រធានសមាគមលើកឡើងបន្ត។

ទោះយ៉ាងណា​ក៏ដោយ CEO របស់ក្រុមហ៊ុន HYBE លោក Park Ji Won បាន​បញ្ជាក់ច្បាស់ៗហើយថា BTS មិនដែល​សូម្បីតែគិត ពិរឿងបំបែក​ក្រុម ហើយក៏គ្មាន​ផ្លូវដែលពួកគេ​នឹង​បំបែក​ដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់