• 2022-07-01 02:31:46
  • ព័ត៌មាន

អបអរសាទរ! សយ រតនៈ និង ប៉ាច គីមមួយភ្ជាប់ពាក្យនឹងគ្នាហើយ និងមានតារាចូលរួមជាច្រើន

  • 2022-07-01 02:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា ប៉ាច គីមមួយ និង​លោក សយ រតនៈ​បាន​ចូលរោងជ័យ ភ្ជាប់ពាក្យនឹងគ្នា ក្លាយជា​គូដណ្ដឹងហើយ។

កន្លងមក គេ​មានការសង្ស័យច្រើនលើទំនាក់ទំនងជិតស្និទ្ធរបស់ សយ រតនៈ និងប៉ាច គីមមួយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីសាមីខ្លួនទាំង ២ ឡើយ។ រហូត​ទើប​តែថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំនេះ ពួកគេ​ក៏សារភាព​តែម្ដងថា ពួកគេ​បាន​ទាក់ទង​គ្នា​ក្នុងន័យស្នេហាពិតមែន។

ឈានដល់ថ្ងៃទី០១ ខែកក្កដានេះទៀតសោត គ្រប់យ៉ាងកាន់តែច្បាស់ ដោយសាររូបភាព​មួយចំនួនចេញពីពិធីភ្ជាប់ពាក្យរបស់តារា​ប្រុសស្រី​ទាំង២ បាន​បង្ហោះជា​សាធារណៈបង្កជាការភ្ញាក់ផ្អើល និងមាន​តែពាក្យសាទរពីសំណាក់មហាជន។ ចំណែក​តារា​ដែល​គេ​ឃើញថា បាន​បង្ហាញវត្តមាន​ក្នុងពិធីដ៏មានន័យនេះ រួមមានតាំងពី លោក ឆន សុវណ្ណរាជ លោក ឃុន វុត្ថា កញ្ញា វី ឌីណែត និងតារាប្រុសស្រីរួមអាជីពជា​ច្រើននាក់ទៀត៕

អត្ថបទ៖ ធារី

មតិយោបល់