• 2022-07-01 08:50:08
  • ព័ត៌មាន

ធនាគារ ព្រីនស៍ បន្តកិច្ចសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត

  • 2022-07-01 08:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួនជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេសលើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) នៅរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខផងដែរ។ សាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) គឺជាសាលភាពយន្តដ៏ទំនើប និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរីករាយជាមួយសេវាកម្មសាលភាពយន្តលំដាប់ខ្ពស់ដូចជា បន្ទប់រង់ចាំ និងបន្ទប់ទឹកឯកជន បុគ្គលិកសេវាកម្មប្រកបដោយវិជ្ជាជីវៈ អាហារសម្រន់ និងភេសជ្ជៈស្វាគមន៍ គ្រែសម្រាប់គេងទស្សនាភាពយន្តដ៏មានផាសុកភាព និងសេវាកម្មពិសេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្ត្រស្របតាមការបេ្តជ្ញាចិត្តរបស់យើងក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនជាមួយនឹងអត្ថប្រយោជន៍នៃការរស់នៅបែបទាន់សម័យ និងពេញលេញបំផុត។”

លោកបានបន្ថែមទៀតថា “ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយ យើងតែងតែខិតខំប្រឹងប្រែងកាន់តែខ្លាំងលើការស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងយុទ្ធសាស្ត្រឆ្លើយតបតាមតម្រូវការ ស្របតាមនិន្នាការពេញនិយមរបស់ពួកគេ។ យើងតែងតែធ្វើការជំរុញឥតឈប់ឈរ ដើម្បីឱ្យសម្រេចបាននូវលទ្ធផលលើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់ជូននូវសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូនពិសេសជាច្រើនទៀត។ អតិថិជនអាចទិញសំបុត្រកុនរបស់ពួកគេបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ហើយរីករាយជាមួយការបញ្ចុះតម្លៃដ៏ពិសេស ដោយធ្វើការទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍។ លើសពីនេះ យើងបានដាក់ដំណើរការ PRINCE KHQR នៅគ្រប់សាខានៃរោងភាពយន្ត មេជើរ ស៊ីនី ផ្លិច ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ឆ្លងធនាគារ ដោយការស្កេនទូទាត់សម្រាប់សំបុត្រកុនរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងពិតជាមានមោទនភាព និងកិត្តិយស ដែលបានសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដែលជារោងភាពយន្ដឈានមុខគេក្នុងតំបន់ ហើយយើងទន្ទឹងរង់ចាំបម្រើអតិថិជនរបស់យើង ជាមួយនឹងយុទ្ធនាការ និងកម្មវិធីពិសេសៗជាច្រើនទៀតនាពេលខាងមុខជាមួយនឹងខាងរោងភាពយន្ត។”

លោក ជី សិលា នាយកគ្រប់គ្រងនៃរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បានចាត់ទុកការបន្តកិច្ចសហការនេះជាពេលវេលាដ៏រំភើបមួយ ហើយបានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសហការជាមួយធនាគារ ព្រីនស៍ ដើម្បីនាំយកនូវសេវាកម្មទាន់សម័យល្អបំផុត និងបទពិសោធន៍ភាពយន្តកម្រិតខ្ពស់កាន់តែទូលំទូលាយ ជូនដល់ប្រជាជន កម្ពុជា។

លោកបានបន្ថែមថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយធនាគារ ព្រីនស៍ ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយយើងជឿជាក់ថា សេវាទូទាត់របស់ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដ៏ល្អប្រសើរ និងទាក់ទាញ អតិថិជនកាន់តែច្រើនមកកាន់រោងភាពយន្តរបស់យើង ខណៈដែលអតិថិជនរបស់ធនាគារ ព្រីនស៍ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសដែលផ្តល់ជូនពួកគេនៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច”។

ដើម្បីអបអរសាទរពិធីបន្តភាពជាដៃគូសហការនេះ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានពោតលីងដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ដោយទិញសំបុត្រជាមួយប័ណ្ណ Mastercard/Visa/UnionPay ប្រភេទណាមួយរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅរហូតដល់អស់ពីស្តុក។ លើសពីនេះ អតិថិជននៅតែអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំថ្ងៃរហូតដល់៥០% លើសំបុត្រកុន 2D/3D/VIP ដោយទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកពីការផ្តល់ជូននេះ យើងនឹងមានការផ្តល់ជូនដ៏រំភើប និងអស្ចារ្យជាច្រើនទៀតសម្រាប់អ្នក! រង់ចាំតាមដានទាំងអស់គ្នា!

អតិថិជនអាចស្នើប័ណ្ណម៉ាស្ទ័រកាត/វីសា/យូភីអាយ ធនាគារ ព្រីនស៍ បានតាមរយៈលើ PRINCE Mobile App ហើយអាចមកទទួលយកប័ណ្ណនៅសាខាដែលនៅជិតបំផុត។ ស្នើប័ណ្ណធនាគារ ព្រីនស៍ ឥឡូវនេះ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដែលអ្នកស័ក្តសមនឹងទទួលបាន!

ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)៕

មតិយោបល់