• 2022-07-13 04:00:45
  • ព័ត៌មាន

ក្រាញននៀលក្នុងពិភពភាពយន្តបុរាណយូរឆ្នាំមកនេះ Zhao Lusi ប៉ះដៃគូរូបសង្ហាណាខ្លះ?

  • 2022-07-13 04:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zhao Lusi គឺជា​តារាសម្ដែង​ចិន ដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះ​ខ្លាំង​ក្រាស់ក្រែល ក្នុងវិស័យសិល្បៈ។ នាង​ចូលសិល្បៈតាំងពីឆ្នាំ ២០១៦ ហើយទោះទើបមាន​រយៈពេល​ជាង ៦ឆ្នាំ​ក៏ពិតមែននៃការចេញមុខជា​ផ្លូវការ ប៉ុន្តែ Zhao Lusi ពិតជា​ការ​គាំទ្រ និង​ជោគជ័យមិនធម្មតា មិនចាញ់រៀមច្បងចាស់ៗឡើយ។

ជាក់ស្ដែង ការងារសម្ដែង​របស់តារា​ស្រី​កើតឆ្នាំ ១៩៩៨ រូបនេះ ហូរចូលមកដូចទឹក ហើយភាគ​ច្រើននាង​ទទួល​បាន​ការចាប់អារម្មណ៍ច្រើនពីអ្នកដឹកនាំរឿង ដោយតែងត្រូវ​បាន​ជ្រើសឲ្យសម្ដែង​ក្នុងរឿងភាគបុរាណ។ ដៃគូសម្ដែង​ដែល ប៉ះការងារជាមួយនាង ក៏សុទ្ធតែមិនធម្មតាដែរ។

បន្តអាន​ដូចខាងក្រោម ថា​តើកន្លងមកច្រើនឆ្នាំ ដល់បច្ចុប្បន្ននេះ Zhao Lusi ធ្លាប់រួមការងារជាមួយតួប្រុសណាខ្លះ និងក្នុងរឿងអ្វី?

១. រឿង «Love Like The Galaxy» សម្ដែងជាមួយ Wu Lei

២. រឿង «Who Rules The World» សម្ដែងជាមួយ Yang Yang

៣. រឿង «A Female Student Arrives at the Imperial College» សម្ដែងជាមួយ Xu Kai Cheng

៤. រឿង «The Long Ballad» សម្ដែងជាមួយ Liu Yuning

៥. រឿង «The Romance of Tiger and Rose» សម្ដែងជាមួយ Ding Yuxi

៦. រឿង «Love Of Thousand Years» សម្ដែងជាមួយ Zheng Yecheng

៧. រឿង «Love Better Than Immortality» សម្ដែងជាមួយ Li Hong Yi

៨. រឿង «Oh! My Emperor» សម្ដែងជាមួយ Xiao Zhan

ក្នុងរឿងនេះ ដៃគូពិតរបស់នាងគឺ Jason Gu ប៉ុន្តែអ្នកគាំទ្រ​ភាគច្រើនគិតថា​នាង​ស័ក្តិសមគ្នាជាមួយនឹង Xiao Zhan ដែលជាតួរងជាង

៩. ធ្លាប់សម្ដែងរឿង «Untouchable Lovers» ជាមួយ Song Weilong ប៉ុន្តែជាតួរង

ប្រភព៖ beauty321 អត្ថបទ៖ ធារី

មតិយោបល់