• 2022-07-14 04:28:45
  • ព័ត៌មាន

ភ័យ​ហ្មង! មួយ​រឿងនេះ ហ្វាហ្វា ស្គាល់​រសជាតិ​ដេក​មឈូស​ពិត​ៗ

  • 2022-07-14 04:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រាំង​ស្ទះ​ដោយ​សារ​កូវីដ១៩ជាង ២​ឆ្នាំ ផលិតករ ស៊ុម ភារិន បាន​ដាក់​បង្ហាញ​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង និង​បាន​នាំ​តារា​ស្រី​ដ៍ស្រស់ស្អាត កញ្ញាហា្វ ហ្វា ស្គាល់​រសជាតិដេក​ក្នុង​មឈូស​ពិត​ៗ​មិន​ធ្លាប់​ជួប។

រឿង​នេះ​មាន​ចំណង​ជើង​ថា "សាក​សព ១០០ឆ្នាំ" ដែល​តាម​សាមី​ខ្លួន នេះ​គឺ​ជា​បទពិសោធន៍​​ដ៏​កម្រ និង​លំបាក​មួយ​ក្នុង​ឆាក​ជីវិត​ជា​តារា​សម្ដែង​ប៉ុន្មាន​មក​នេះ។ តុប​តែង​កាយ​រ៉ូបពណ៌លឿងដ៍ស្រស់ស្អាត កញ្ញាហ្វាហ្វា បាន​លើក​ឡើង​ថា នោះ​ជា​រឿង​ដ៏​រន្ឋត់ និង​ខ្លាច​រអា​មួយ​របស់​នាង ដោយត្រូវដេកសម្តែងក្នុងមឈូស​បែប​នេះ ដែល​តាំង​ពី​តូច​មក មិន​ដែល​នឹក​ដល់​សោះ។

ហ្វាហ្វា ថ្លែង​ថា នាង​ត្រូវ​តស៊ូ​ដេក​ក្នុង​មឈូស​យូរ​ទម្រាំ​ថត​ចប់ ព្រោះ​ដោយសារ​អារម្មណ៍​ខ្លាច​រអា នាង​ថត​ខុស ម្តងហើយ ម្តងទៀត។ មិន​ត្រឹម​ប៉ុណ្ណឹង នាងត្រូវអាលែកហ្សុីច្រមុះ ជាមួយផ្សែងធូបពេលកំពុងថត​ក្នុង​មឈូស​ថែម​ទៀត។ តារា​ស្រី​សម្រស់​ល្អ​ឆើត​រូប​នេះ ប្រាប់​ថា មុន​ពេល​ថត នាងបានអុចធូបសំពះសុំខមាទោសរួចហើយ ចៀសវាង​កើត​រឿង​ផ្សេង​ៗ ពិសេស​សូម​កុំ​ឲ្យ​នាង​អាប់​ឱន​រាសី ពី​ព្រោះ​នាង​ជឿ​ថា ទី​នោះ​ជា​ទី​កន្លែង​រាសី​មិន​ល្អ និង​មិន​ជា​ទី​ប្រាថ្នា​នៃ​មនុស្ស​ទាំង​ឡាយ​ឡើយ។

ពិធី​បើក​សម្ពោធ​រឿង "សាក​សព ១០០ឆ្នាំ" បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​សិល្បករ និង​ភ្ញៀវ​កិត្តិយស​ចូល​រួម​យ៉ាង​ច្រើន។ ក្នុង​វេលា​នោះ​ដែរលោកស៊ុម ភារិន ជាតួឯកប្រុស និងជាថៅកែផលិតកម្មបដិហារ ផង បានលើកសរសើរការ​លះបង់​របស់​តួអង្គឯកស្រី ព្រម​ទាំង​ក្រុមតួសំខាន់ៗផ្សេង​ទៀត សម្រាប់​​ការថតរឿង សាកសព១០០ឆ្នាំ ដោយប្រើពេលថត​ដល់​ទៅ​ជាង​១ឆ្នាំ។

ក្រោយ​បើក​សម្ពោធ​ភាពយន្ត​ខ្មែរ​ថ្មី​មួយ​នេះ នឹង​ផ្តើមបញ្ចាំងជាផ្លូវការ នាថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ នេះ​តទៅ៕

អត្ថបទ៖ ទារិកា

មតិយោបល់