• 2022-07-22 02:43:09
  • ព័ត៌មាន

ខ្សែភាពយន្ដរឿង “លោកប៉ា មហាកូរ” សម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់មិញ

  • 2022-07-22 02:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដខ្នាតធំរឿង“លោកប៉ា មហាកូរ” បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ សាច់រឿងបង្កប់ដោយការអប់រំពីជីវិតគូស្រករ លាយឈុតឆាកកំប្លែងដែលជាស្នាដៃផលិតរបស់ផលិតកម្ម អិល ឌី បានធ្វើឲ្យទស្សនិកជនផ្ទុះសំណើចពេញរោងកុនតាំងពីដើមដល់ចប់។

នៅមុន ១ម៉ោង នៃការចាក់បញ្ចាំងគេឃើញតួអង្គសំខាន់ៗ ដូចជាលោក ទេព រិនដារ៉ូ និងប្រុសខួចជាដើម បានអង្គុយលើកៅអីកិត្ដិយស បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនម្នាក់ម្ដងៗទៅកាន់មហាជននៅផ្សារទំនើប អ៊ីឌិត ហ្គាឌិន សង្កាត់បឹងកក់។

លោក ទេព រិនដារ៉ូ និងប្រុសខួច ដែលជាតួអង្គសំខាន់ក្នុងរឿង ពោលគឺជាកូន និងឪពុកមហាកូរ ក្រម៉ិចក្រមើមនៅក្នុងសាច់រឿង ត្រូវបានយុវវ័យដែលកំពុងតម្រង់ជួរគ្នាទិញសំបុត្រ ហើយត្រៀមចូលទស្សនាខ្សែភាពយន្ដនេះ នាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ និងទទួលបានស៊ីញ៉េពីតួអង្គទាំងពីរនាក់ទៀតផង។

គេអាចចាត់ទុកថា អិល ឌី គឺជាផលិតកម្មក្នុងស្រុកមួយបានបញ្ចេញខ្សែភាពយន្ដច្រើនជាងគេ ដើម្បីដាក់បញ្ចាំងនៅតាមរោងភាពយន្ដ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ហើយក្រសួងវប្បធម៌បានអនុញ្ញាតឲ្យទស្សនិកជនអាចចូលទស្សនាពេញរោង១០០% ឡើងវិញ។ បើតាមចាងហ្វាងផលិតកម្ម អិល ឌី គឺលោក លៀក លីដា អះអាងថា ផលិតកម្មលោកនៅមានរឿងក្នុងដៃ ហើយគ្រោងបញ្ចេញក្នុង១មួយរឿងបន្ដទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់