• 2022-07-22 07:33:44
  • ព័ត៌មាន

កម្មវិធី​ "សម្តែងសិល្បៈនារដូវវស្សា" ចាប់បង្ហាញទស្សនីយភាពអស្ចារ្យ កូនខ្មែរគ្រប់រូបពុំគួររំលង

  • 2022-07-22 07:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារ យុវជនល្ខោនខោលលម្ពុជា បាន និងកំពុងរៀបចំ កម្មវិធី "សម្ដែងសិល្បៈនារដូវវស្សា" សម្រាប់ជូនដល់អ្នកគាំទ្រ និងសាធារណជន ចូលរួមទស្សនា ក៏ដូចជាស្វែង​យល់ឲ្យបាន​ស៊ីជម្រៅ ព្រមទាំងក្នុង​ន័យលើកស្ទួយសិល្បៈបុរាណ​ខ្មែរផង។

កម្មវិធីនេះ​ដែរ​នឹង​ត្រូវ​រៀបចំ​ ឲ្យមាន​ការ​សម្ដែង​ចំនួន ៤ លើក ពោលពីខែ កក្កដា រហូត​ដល់ខែវិច្ឆិកា នៅសាលមហោស្រពភិមានអាកាស នៃសាលាភូមិន្ទវិចិត្រសិល្បៈ។ ការ​រៀបចំ នេះ​ផងដែរ គឺ​ក្នុង​គោលបំណង ថែរក្សា ការពារ អភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឲ្យកាន់តែទូលំទូលាយ ជ្រួតជ្រាបដល់សាធារណជន ជាពិសេសយុវជន យុវនារី នាសម័យបច្ចេកវិទ្យា បាន​ចូលរួម ទស្សនាផ្ទាល់ញឹកញាប់ ដើម្បីបណ្ដុះ​ចិត្តស្រឡាញ់ និងឈានដល់ការចូលរួមថែរក្សា ការពារ សិល្បៈវប្បធម៌ដ៏មាន​តម្លៃមហាសាលរបស់កម្ពុជា។

សម្រាប់កម្មវិធីនេះ​ទៀតសោត នឹង​មាន​សម្ដែងជូននូវផ្ទាំងទស្សនីយភាពចម្រុអ រយៈពេល ៦០នាទី។

សូមអញ្ជើញចូលរួមឲ្យបាន​កុះករ ដោយឥតគិតថ្លៃ ដើម្បីស្វែង​យល់អំពីកេរមរតកខ្មែរ ដែលដូនតាបានបន្សល់ទុកឲ្យថែ៕

អត្ថបទ៖ ធារី

មតិយោបល់