/62e0c27abcddc_1658896980_medium.jpg)
- 2022-07-27 04:58:53
- ព័ត៌មាន
ប្រជុំស្រីស្អាត ប្រុសសង្ហា មកជួបគ្នាអបអរសិស្សប្អូន Miss Grand Cambodia 2022
- 2022-07-27 04:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំស្រីស្អាត ប្រុសសង្ហា មកជួបគ្នាអបអរសិស្សប្អូន Miss Grand Cambodia 2022
ចន្លោះមិនឃើញ
បន្ទាប់ពីខកខានដោយសារកូវីដ១៩ ឥឡូវស្រីស្អាតមកពីកម្មវីធីជាច្រើនមាន Miss Grand Cambodia, Missteen Cambodia, Miss.Sopranation ជាដើមបានមកជួបជុំគ្នាជាថ្មី ក្នុងវេលាអបអរជំនាន់ក្រោយដែលនឹងត្រូវប្រកួតប្រជែងសមត្ថភាពក្នុងកម្មវិធី Miss Grand Cambodia ដែលនឹងត្រូវរៀបចំសារជាថ្មីដែរ។
តាមព័ត៌មាន បេក្ខភាពជំនាន់ក្រោយនៃកម្មវិធី Miss Grand Cambodia ឆ្នាំនេះមានរហូតដល់ទៅ ៣៥រូប។ ចំណុចគួរចាប់អារម្មណ៍ឆ្នាំនេះ មានបេក្ខនារីមកពីអឺរ៉ុបជាច្រើនមានដូចជា បេក្ខនារីខ្មែរ-អាមេរិក ខ្មែរ-កាណដា ខ្មែរ-បារាំង ជាដើម។ ក្រៅពីនេះមានបេក្ខនារី ខ្មែរ-កម្ពុជាក្រោម និងបេក្ខនារី ខ្មែរ-សុរិន្ទថែមទៀត។
នេះជាឆ្នាំទី ៣ Miss Grand Cambodia ក្រោមការរៀបចំរបស់ផលិតកម្មមហាហង្ស និងជាលើកទី១បន្ទាប់ពីរាតត្បាតនៃជំងឺកូវីដ១៩។ លោក អ៊ិន សុភិន នាយកគ្រប់គ្រងផលិតកម្មមហាហង្ស បានមានប្រសាសន៍ឲ្យដឹងថា លោកមានមោទកភាពដែលអាចនាំយកព្រឹទ្ធការណ៍នេះ ឲ្យត្រឡប់មកសារជាថ្មី បានជាកន្លែងដែលបេក្ខនារីរបស់កម្ពុជា ៣៥រូបប្រកួតប្រជែងសមត្ថភាព ដើម្បីឈានទៅឆាកអន្តរជាតិបន្តទៀត។
ទីនោះហើយ ជាទីដែលពួកគេអាចបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។ លោកបន្តថា តាំងពីក្មេងមក លោកមានក្ដីសុបិនមួយ គឺចង់ចូលរួមជាតិតាមរយៈវិស័យចំនួន ៣ គឺ ភាពយន្ត កីឡា និងបវរកញ្ញានេះឯង។ ដូច្នេះហើយ ត្បិតថាប៉ុន្មានកន្លងមក យើងមិនទាន់បានលទ្ធផលឥតខ្ចោះលើឆាកអន្តរជាតិ ប៉ុន្តែយើងបានបង្ហាញបរទេសជាច្រើនពីកម្ពុជា។ លោកថា លោកនឹងបន្តបេសកកម្មនេះបន្តទៀត នឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីចូលរួមជួយជាតិតាមចក្ខុវិស័យខាងលើ។