/62e412114427f_1659114000_medium.jpg)
- 2022-07-30 00:45:00
- ព័ត៌មាន
លើកដំបូង! Top10 Miss Grand Thailand 2022 ប៉ះ Top35 Miss Grand Cambodia 2022
- 2022-07-30 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកដំបូង! Top10 Miss Grand Thailand 2022 ប៉ះ Top35 Miss Grand Cambodia 2022
ចន្លោះមិនឃើញ
ក្រោយពីប្រកាសក្នុងសនិ្នសីទកាលពីប៉ុន្មានថ្ងៃមុន ពីការរកឃើញបេក្ខភាពចម្រាញ់ ៣៥ នៃកម្មវិធី Miss Grand Cambodia 2022 នោះ ឥឡូវនេះ ពួកគេទាំងអស់ ត្រូវបានរៀបចំឲ្យជាមួយ Top 10 Miss Grand Thailand 2022 ដែលជាបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមកសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា។
Top 10 Miss Grand Thailand បានមកដល់កម្ពុជាកាលពី២ថ្ងៃមុន ហើយពួកគេត្រូវបានរៀបចំឲ្យជាមួយ Top35 Miss Grand Cambodia 2022 នៅ Hall AEON MALL SEN SOK។ តាមលោក Mr. Nawat - President of Miss Grand International និងតំណាងក្រុមហ៊ុនមហាហង្ស ជាអ្នករៀបចំ Miss Grand Cambodia 2020បានឲ្យដឹងថា ជំនួបធ្វើឡើងដើម្បី ឲ្យបេក្ខភាពតំណាងប្រទេសទាំងពីរបានជួប ជជែកផ្លាស់ប្ដូរបទពិសោធន៍ ជាការត្រៀមចំពោះការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។
បន្ថែមពីលើនេះ ក្នុងជំនួបដ៏អស្ចារ្យ បេក្ខភាពតំណាងកម្ពុជា និងថៃ ត្រូវបានឲ្យមានការដើរបង្ហាញខ្លួនរបស់ខ្លួនថែមទៀតផង។