• 2022-08-04 02:34:17
  • ព័ត៌មាន

គ្រប់គ្នាប្រតិកម្មយ៉ាងណា ពេលឃើញ Jessica ចេញមុខក្នុងក្រុមថ្មីជាមួយ Ex របស់សង្សារនាង?

  • 2022-08-04 02:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិត​ថ្មីៗនេះ មាន​ការ​បញ្ជាក់ថា​ Jessica គ្រោងនឹង​ចេញមុខជា​ផ្លូវការ​ក្នុង​ក្រុមចម្រៀងនារីចិន បន្ទាប់ពីជាប់​លេខ​ ២ ក្នុងកម្មវិធី​ប្រកួត​ចិនដែល​មាន​ឈ្មោះថា​ "Sisters Who Make Waves” រដូវកាលទី ៣។

ផ្អែក​តាម​បណ្ដាញ​ផ្សព្វផ្សាយព័ត៌មាន​នៅ​ប្រទេសចិន​ បានឲ្យដឹងដោយបញ្ជាក់ថា​ Jessica បាន​ជាប់​តំណែង​លេខ ២ ក្នុងកម្មវិធី ហើយក៏នឹង​បង្ហាញ​មុខ​ជាមួយនឹង​ក្រុម​នារី​ចិន។ ឯអ្នកលេខ ១ គឺតារាចម្រៀង និងជា​តារាសម្ដែងតៃវ៉ាន់ Cyndy Wang

Cyndy Wang

ក៏មាន​សេចក្ដី​រាយការណ៍​មក​ថា​ Gillian Chung មក​ពីក្រុមនារីហុងកុង "Twins” ក៏នឹង​ចេញ មុខក្នុងក្រុម​ចម្រៀង​ដែល​មានសមាជិក ១០នាក់ ជាមួយ Jessica ដែរ។

ពេល​ដំណឹង​នេះ​ចេញ​ផ្សាយ​ភ្លាម​ ជនជាតិ​កូរ៉េ​ជា​ច្រើន​នាក់​ផ្ដើម​ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជា​ខ្លាំង​ ពេល​ដឹង​ការពិតថា​ Gillian គឺជា​អតីតគូស្នេហ៍ របស់លោក Tyler Kwon ដែលជាមិត្តប្រុសរបស់ Jessica

ខ្លះបាន​លើកឡើងថា៖ «ដូច​​ឆ្គងណាស់​» «​ស្អី​គេសង្សារ​បច្ចុប្បន្ន និង​អតីត​មិត្ត​ស្រី​ក្នុង​ក្រុម​តែ​មួយ?», «Jessica គួរតែជាប់លេខ ១», «ស្ថានភាពក្នុងក្រុមនឹងពិបាកស្មាន», «Hul...lol», «Oh man», «ពួកគេបានបែកគ្នាហើយ ហើយខ្ញុំមិនគិតថា វានឹងមានបញ្ហាអាក្រក់ដូចគិតទេ», «ស្ថានភាពបែបណាទៅហ្ន៎»...

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់