• 2022-08-04 04:30:01
  • ព័ត៌មាន

ទើបដឹង អ្នករាំម្នាក់ត្រូវ LED សង្កត់នោះត្រៀមរៀបការ តែឥឡូវបែរគេងពេទ្យក្នុងសភាពគួរឲ្យព្រួយ

  • 2022-08-04 04:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមសារព័ត៌មាន HK01 ដែលបាន​ចេញផ្សាយនាពេល​កន្លងទៅ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង​ទាក់ទង​នឹង​ហេតុការណ៍ ធ្លាក់ LED ទម្ងន់ ៦០០គីឡូ ចំលើអ្នករាំ​ម្នាក់របស់ក្រុមចម្រៀងហុងកុង Mirror គឺ Lee Kai Yin

គ្រោះថ្នាក់ដ៏រន្ធត់នេះ​ បាន​កើតឡើងជា​អកុសលមក​លើ Lee Kai Yin បុរសម្នាក់ដែលសន្សំ​ក្ដី​ស្រមៃឡើង​សម្ដែង​លើឆាកអស្ចារ្យ តែ​បែរជា​ជួបរឿងបែបនេះទៅវិញ។ បើតាមក្រុមគ្រូពេទ្យ​ បាន​ធ្វើបច្ចុប្បន្នភាពថា លទ្ធភាពក្នុងការវិលទៅរកសភាពដើមទាំងស្រុងវិញ គឺមានសង្ឃឹមតិចណាស់។ ជាមួយគ្នានោះ ដោយសារកម្រិតរបួសធ្ងន់ធ្ងរ ក៏ពិបាកធ្វើឲ្យលោក​បន្តការងារនាមជាអ្នករាំបានដែរ ពោលគឺអាច​នឹង​ត្រូវ​ចូលនិវត្ត។

អ្វី​ដែលគួរឲ្យសង្វែគទៅទៀតនោះគឺ មង្គលការរបស់​ Lee Kai Yin និងមិត្តស្រី ក៏​ត្រូវ​ផ្អាក​សិន​ដែរ។ គួរ​ដឹង​ដែរ​ថា​គូស្នេហ៍មួយគូនេះ​ គ្រោងរៀបការនឹងគ្នា ក្រោយទាក់ទងស្នេហារយៈពេល​ច្រើន​ឆ្នាំមកហើយ។ ប៉ុន្តែ​លោកិយពិតជាអយុត្តិធម៌ណាស់ ធ្វើឲ្យគូស្នេហ៍មួយគូនេះ ត្រូវជួបរឿងបែបនេះ ដោយខាងស្រីទឹកភ្នែករាល់ថ្ងៃ ហើយគិតតែពីបន់ស្រន់សុំឲ្យមនុស្សជា​ទីស្រឡាញ់របស់ខ្លួន។ ទោះជាយ៉ាងណា ប៉ុន្មាន​នៃការសម្រាកព្យាបាល នៅតែបន្សល់នូវស្ថានភាពធ្ងន់ធ្ងរ។

ទាក់ទង​ សកម្មភាពការងារ​របស់ ក្រុម Mirror វិញ ត្រូវ​ផ្អាក​ទាំងស្រុងដូចគ្នា ដោយមានការស្នើពីក្រុមហ៊ុនរបស់ក្រុម។ ចំពោះគម្រោងសម្ដែង​ដែលនៅសល់ចំនួន ៨ ទៀត គឺ​ត្រូវ​រំសាយ​ចោលដូចគ្នា។

ត្រឡប់ទៅមុន​រឿងនេះ​កើតឡើង គេបាន​ស្គាល់​ច្បាស់ថា Mirror គឺជា​ក្រុម​ចម្រៀងហុងកុងដ៏ល្បី​ ដែល​ត្រូវ​បាន​បង្កើតកាល​ពីឆ្នាំ ២០១៨ ជាមួយនឹង​សមាជិក ១២នាក់។ ចំពោះអ្នកគាំទ្ររបស់ក្រុម​វិញ គឺ​មានតាំងពីក្មេងៗ ដល់មនុស្សចាស់អាយុលើសពី ៦០ឆ្នាំទៅទៀត។ ឯផលិតផល​ម៉ាកយីហោល្បីៗ ដែល Mirror បាន​ផ្សព្វផ្សាយនាពេលកន្លងមកលើសពី ១៨០ Brand ទៅទៀត៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម