- 2022-08-04 09:00:00
- ព័ត៌មាន
[PODCAST]គន្លឹះល្អៗ ដើម្បីជម្នះឧបសគ្គពេលរៀនខ្សោយនៅDMC
- 2022-08-04 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[PODCAST]គន្លឹះល្អៗ ដើម្បីជម្នះឧបសគ្គពេលរៀនខ្សោយនៅDMC
ចន្លោះមិនឃើញ
បច្ចុប្បន្នមាននិស្សិតកាន់តែច្រើន ចាប់អារម្មណ៍សិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ខណៈដែលវិស័យព័ត៌មានបែបឌីជីថលកាន់តែរីកចម្រើន។ ក្នុងបរិបទនេះ គេឃើញមានយុវវ័យក៏កាន់តែច្រើនដែរ បានប្រឡូកក្នុងអាជីពសារព័ត៌មាន ឬកាសែត បន្ទាប់ពីបញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ឬ DMC។
ថ្ងៃនេះ ខ្ញុំបាទបានជួបសម្ភាសន៍និស្សិតស្រីម្នាក់ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសាលាភូមិន្ទ គឺកញ្ញា នឿន ស្រីណុច ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់កញ្ញាក្នុងពេលសិក្សា ទៅកាន់ប្រិយមិត្ដដែលនិយមតាមដានស្ដាប់PODCAST របស់ខ្ញុំបាទ។
ស្រីណុច បញ្ជាក់ថា ក្នុងថ្នាក់រៀន កញ្ញាមិនមែនជាសិស្សដែលលេចធ្លោរ ឬរៀនពូកែជាងគេនោះទេ ប៉ុន្ដែកញ្ញាមានយុទ្ធសាស្ដ្រថ្មីៗក្នុងការរៀន ដើម្បីតាមទាន់គេ រហូតដល់កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ហើយបច្ចុប្បន្នកញ្ញាមានតួនាទីល្អក្នុងវិស័យព័ត៌មាន នៅវិទ្យុ នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាទៀតផង៕