• 2022-08-19 03:45:00
  • ព័ត៌មាន

MV “Pink Venom” របស់ BLACKPINK ចេញជាផ្លូវការ ឯលទ្ធផលអស្ចារ្យលើសរំពឹងទុក

  • 2022-08-19 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ វីដេអូបទចម្រៀងដែលគ្រប់គ្នា​ទន្ទឹងរង់ចាំបាន​ចេញផ្សាយជា​ផ្លូវការហើយ លើ Channel YouTube របស់ BLACKPINK

បទចម្រៀងថ្មី​ដែល​មាន​ចំណងជើងថា «Pink Venom» របស់ BLACKPINK ចេញ​មក​ហើយ និង​បាន​អង្រួន​ពិភពអ៊ីនធើណិតជាថ្មី ក្រោយក្រុម​នេះ​ស្ងាត់​ចេញ​បទ​រួមគ្នា​រយៈពេល​ជិត ២ ឆ្នាំ ពោល​គឺ​តាំងពីឆ្នាំ ២០២០ មក។

បទ​នេះ​ដែរ គឺជាស្នាដៃថ្មីមួយ ក្នុងចំណោម​ស្នាដៃ​ពិសេសៗចេញពីការសម្រិតសម្រាំង​យ៉ាងយកចិត្តទុកដាក់ផ្សេង​ទៀតរបស់ BLACKPINK និងក្រុមការងារផលិតអាល់ប៊ុមថ្មី "Born Pink”។

វីដេអូពិតជា​មិនធ្វើឲ្យអ្នកគាំទ្រដែលទន្ទឹង​ចាំខកបំណងឡើយ ព្រោះ​ត្បិតកម្រចេញ​បទ​ចម្រៀងញឹកញាប់ ប៉ុន្តែពេល​បង្ហាញ​ខ្លួន​ម្ដងៗ BLACKPINK ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជានិច្ច។ តួយ៉ាងដូច​បទ​នេះ​ជាដើម៖

ជាមួយគ្នា​នោះ​ងាក​មកអាល់ប៊ុម "Born Pink” វិញ បើតាមព័ត៌មានចេញផ្សាយពី YG បាន​ឲ្យដឹង​ថា​ ចំនួនកក់ទុកមុន គឺ​លក់ដាច់អស់ខ្ទេច​ដល់ទៅ ១,៥លានបន្ទះ តាំង​ពីថ្ងៃទី ១៨ ខែសីហា ពោលគឺក្នុងរយៈពេលត្រឹម ១សប្ដាហ៍ ប៉ុណ្ណោះ។ ទម្រាំដល់ថ្ងៃចេញជាផ្លូវការ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២) ដូច្នេះ​តាមការ​សន្និដ្ឋាន BLACKPINK អាចលក់អាល់ប៊ុមលើសពី ទៅ ៣លានបន្ទះ យ៉ាងងាយស្រួល។ តួលេខនេះ ក៏នឹង​អាច​ធ្វើឲ្យក្រុមសម្រេចជោគជ័យដ៏ធំ សមនឹងអារម្មណ៍ពុះ​កញ្ជ្រោលក្នុងការទន្ទឹងផ្លូវយ៉ាង​អន្ទះសាររយៈពេល ជិត ២ឆ្នាំ មកនេះរបស់ BLINK

អត្ថបទ៖ ធារី

មតិយោបល់