• 2022-08-25 03:17:54
  • ព័ត៌មាន

ស្ងាត់ៗធ្លាយដំណឹងថា វណ្ណដា នឹងឡើងសម្ដែងជាពិសេសលើឆាកកម្មវិធីអន្តរជាតិធំៗដល់ទៅ ២ ឆាប់ៗនេះ

  • 2022-08-25 03:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមសេចក្ដីប្រកាសផ្លូវការពី កម្មវិធីធំៗ ២ បាន​បង្ហាញថា តារារ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺ វណ្ណដា នឹងមានវត្តមានសម្ដែងជាពិសេសក្នុងកម្មវិធីនាពេល​ឆាប់ៗ។

កាលពីថ្ងៃទី២២ ខែសីហា ទំព័រហ្វេសប៊ុកផ្លូវការ Big Mountain Music Festival បានបង្ហោះ Poster ជាផ្លូវការ ដោយបង្ហាញសមសភាពតារា​ដែល​នឹង​ត្រូវ​ឡើង​សម្ដែង​នៅប្រទេសថៃ។ អ្វីដែល​ជា​ការ​កត់សម្គាល់ ក្នុងចំណោម​បញ្ជីឈ្មោះតារាដែលមាននៅលើ Poster នោះ ក៏មាន វណ្ណដា ដែរ។

រីឯកម្មវិធីលំដាប់អន្តរជាតិមួយទៀតគឺ ASEAN Music Showcase Festival

ដែលនឹងធ្វើឡើងនៅ​ប្រទេស សិង្ហបុរី ពីថ្ងៃទី១០ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២២។ ​កម្មវិធីនេះដែរ ក៏បាន​អញ្ជើញតារា ៣ រូបពីកម្ពុជា រួមមាន វណ្ណដា, Sophia Kao និង វណ្ណថាន

ដោយឡែកក្រៅពីកម្ពុជា ក៏នៅមានតារាមកពីប្រទេស​ផ្សេងទៀតដែរដូចជា ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ​ អូស្ត្រាលី ឥណ្ឌា និងតៃវ៉ាន់ ជាដើម។

សម្រាប់​ វណ្ណដា ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី ASEAN Music Showcase Festival ជាតំណាងកម្ពុជា ២ឆ្នាំជាប់គ្នាហើយ ប៉ុន្តែឆ្នាំនេះជាឱកាសពិសេសដោយលោកនឹងទៅប្រទេសសិង្ហបុរី ដើម្បីសម្ដែងផ្ទាល់ ជួបជាមួយនឹង​អ្នកគាំទ្រជាច្រើននាក់លើឆាកប្រគំតន្ត្រីដ៏អស្ចារ្យ៕

អត្ថបទ៖ ធារី

មតិយោបល់