• 2022-08-29 05:27:44
  • ព័ត៌មាន

ទៀតហើយៗ! អបអរសាទរ BTS បង្កើតប្រវត្តិសាស្ត្រថ្មី ដោយឈ្នះពាន៤ឆ្នាំជាប់គ្នាពី VMA

  • 2022-08-29 05:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS បាន​បង្កើតប្រវត្តិសាស្ត្របន្ថែមទៀតហើយ ក្រោយទទួលជ័យជម្នះ ឈ្នះពាន​ "Group Of The Year” ដល់ទៅ ៤ឆ្នាំជាប់គ្នា មិនមានអ្នកដណ្ដើមបាន ពីក្នុងកម្មវិធី 2022 MTV Video Music Awards (VMA)

រាត្រីថ្ងៃទី២៨ ខែសីហា (ត្រូវ​នឹង​ព្រឹកថ្ងៃទី២៩ ខែសីហា នៅកម្ពុជា) កម្មវិធី​ប្រគល់ពាន VMA បាន​ធ្វើឡើង​នៅ Prudential Center ក្នុងរដ្ឋ New Jersey។ ដ្បិតក្រុម BTS មិន​បាន​មកចូលរួមផ្ទាល់ ប៉ុន្តែជើងខ្លាំង​របស់ K-Pop មួយនេះ​ មាន​សមត្ថភាពនៅ​តែអាចរក្សាតំណែង ជា​ម្ចាស់ពាន "Group Of The Year” បាន​ដដែល។ គិតទាំងឆ្នាំ ២០២២ នេះ គឺ BTS គ្រងតំណែងនេះ ៤ឆ្នាំជាប់គ្នា​ហើយ ហើយប្រការនេះ​ក៏បាន​ធ្វើឲ្យក្រុមអាច​បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដែរ។

ចូលរួមអបអរ BTS សម្រាប់ពេលវេលាអស្ចារ្យ​ថ្មី​ពេល​នេះ​ពីកម្មវិធី VMA ឆ្នាំ ២០២២៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់