• 2022-08-29 08:20:47
  • ព័ត៌មាន

រន្ធត់! តារាសម្ដែងកូរ៉េ Yoo Joo Eun លោតសម្លាប់ខ្លួនពីលើអាគារ ក្នុងវ័យ២៧ឆ្នាំ

  • 2022-08-29 08:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏រន្ធត់ក្នុងវង្វង់សិល្បៈកូរ៉េដោយនៅថ្ងៃទី២៩ ខែសីហា នេះមានការរាយការណ៍មកថា តារាសម្ដែងស្រីវ័យ២៧ឆ្នាំ គឺ Yoo Joo Eun ធ្វើអត្តឃាតសម្លាប់ខ្លួនដោយលោតពីលើអាគារខ្ពស់មួយកន្លែង

យោងតាមការបង្ហោះរបស់បងប្រុសរបស់ Yoo Joo Eun នៅលើ Instagram របស់តារាសម្តែង Yoo Joo Eun ឱ្យដឹងថានាងបានទទួលមរណភាពនៅព្រឹកថ្ងៃទី២៩ ខែសីហា នេះ តាមរយៈការប្រកាសពីក្រុមគ្រួសារ មូលហេតុនៃការស្លាប់របស់ Yoo Joo Eun ត្រូវបានកំណត់ថាជាការធ្វើអត្តឃាត ដោយបានលោក សម្លាប់ខ្លួនពីលើអគារ។

ក្នុងនោះបងប្រុសតារាស្រីរូបនេះ បានចែករំលែកសារចុងក្រោយរបស់ Yoo Joo Eun ដោយនាងបាន សរសេរ “ធ្វើការសុំទោសទៅកាន់ប៉ាម៉ាក់ និងសមាជិកគ្រួសារទាំងអស់សូមឱ្យគ្រប់គ្នារឹងមាំ” Yoo Joo Eun បាននិយាយថា នាងជាប់គាំងក្នុងជីវិត តារាស្រីរូបនេះចង់ចាប់អាជីពជាតារាសម្ដែងឱ្យបានល្អ ប៉ុន្តែការពិតមិនងាយ វាបានបំផ្លាញក្ដីស្រមៃ និងជំនឿចិត្តរបស់នាង

រម្លឹកផងដែរថា Yoo Joo Eun បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ នៅក្នុង tvN K-Drama រឿង Big Forest។ បន្ទាប់មកនាងមានតួនាទីក្នុងរឿង Joseon Survival Period របស់ទូរទស្សន៍ CHOSUN ដែលសម្តែងជាមួយ Seo Ji Seok, Kyung Soo Jin, និង Park Se Wan, និងរឿង Never Twice របស់ MBC ដែលសម្តែងដោយ Yoon Yuh Jung, Park Se Wan និង Kwak Dong Yeon

ប្រភព៖ Koreaboo អត្ថបទ៖ Kesor

មតិយោបល់