• 2022-08-31 02:45:00
  • ព័ត៌មាន

មាត់ធ្ងន់តិចហើយ! ខាត់ សុឃីម ខ្លោចផ្សាក្រោយគេមើលងាយប្អូនប្រុសក្នុងពេលឈឺធ្ងន់

  • 2022-08-31 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងលោក ខាត់ ចំរើន កំពុងសម្រាក និងព្យាបាលជំងឺតម្រងនោម និងជំងឺថ្លើមនៅមន្ទីរពេទ្យកាល់ម៉ែត។ ខាត់ សុឃីម ដែលត្រូវជាបងស្រីបង្កើត ខ្លោចចិត្ដអាណិតប្អូន ហើយអ្វីដែលទ្រាំលែងបាននោះ គឺពាក្យមើលស្រាលពីមនុស្សមួយចំនួនលើសិល្បករដែលថាឲ្យតែធ្លាក់ខ្លួនឈឺស្រែករកជំនួយរហូត។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ តារាពហុជំនាញ ខាត់ សុឃីម បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហោះរូបថតពីរបីសន្លឹកភ្ជាប់ជាមួយសារថា រូបនាងទទួលបានសារ ឬខមិនដ៏សែនឈឺចាប់សម្រាប់ខ្លួនដែលត្រូវជាបងស្រីបង្កើត។ អ្នកនាងបន្ដថា គ្នាមិនបានស្រែករកជំនួយអីទេ ហើយក្នុងនាមនាង និងបងប្អូនដទៃទៀតមានជីវភាពសមរម្យ អាចជួយគ្នាបាន តែបើបងប្អូនខាងក្រៅមានចិត្ដស្រឡាញ់ហើយបានជួយទៀតនោះក៏កាន់តែត្រេកអរ និងអគុណច្រើន។

អ្នកនាង ខាត់ សុឃីម៖ “ពួកខ្ញុំ រាល់ថ្ងៃដោយសារ តែមិនចង់ឲ្យគេ និយាយថាឈឺសុំជំនួយនេះហើយទើបខំរកស៊ី ធ្វើការទាំងយប់ថ្ងៃ គ្រប់ពេលទាំងមិនដែលទំនេរទេបង ដើម្បីឈឺមានមានលុយមើលខ្លួន សូមបងមុននឹង ខមមិន សូមបង ពិនិត្យមើលផង ខ្ញុំដឹងថាបងៗខ្លះ មានគំនំ និងអ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំ ក៏ជាខ្មែរដូចបងដែរ”។

សូមបញ្ជាក់ថា នៅលើខមិនដែលអ្នកនាង ខាត់ សុឃីម ទទួលបាននោះ គឺមានដូចជា៖ “ត្អូញត្អែរកជំនួយទៀតហើយ ឈប់បានឈប់ទៅ” និងពាក្យថា៖ “បងប្អូនបង្អួតលុយម៉ឺនៗដុល្លារទាំងក្នុងស្រុក និងក្រៅស្រុក តែងាកមកខាងនេះវិញត្អូញដាក់បណ្ដាញសង្គម បែបចង់ឲ្យគេជួយហើយមើលទៅ”។

លោក ខាត់ ចំរើន ដែលត្រូវប្អូនប្រុសបង្កើត ខាត់ សុឃីម និងជាដៃគូសម្ដែងក្នុងពិធីផ្សេងៗញឹកញាប់ជាមួយគ្នា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ លោក ខាត់ ចំរើន មានជំងឺថ្លើម និងខូចក្រលៀន ហើយត្រូវការឈាមដើម្បីសង្គ្រោះជីវិត ទើបផេករបស់សិល្បករខ្មែរ បង្ហោះសារអំពាវនាវសប្បុរសជនចំពោះលោក ខាត់ ចំរើន៕

ជិន សុភ័ក្ដ្រ

មតិយោបល់