• 2022-09-13 02:29:10
  • ព័ត៌មាន

បើមិនបានក្លាយជាតារា កុំអីតារា K-Pop ទាំងនេះធ្វើការងារផ្សេងបាត់ទៅហើយ

  • 2022-09-13 02:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិតជា​ពិបាក​ស្រមៃណាស់ បើតារា K-Pop ដែល​កំពុង​ល្បីឈ្មោះ​សុសសាយពេល​នេះ ក្លាយជាអ្នកប្រកបរបរការងារផ្សេង ក្រៅពីវិស័យសិល្បៈ។ ជា​ការពិត​តារាល្បីៗច្រើន​នាក់ណាស់ ដែល​ប្រិយមិត្តបាន​ស្គាល់ សុទ្ធតែមាន​ក្ដី​សុបិនចាប់យកការងារផ្សេង ហើយបំណង​ដំបូង​របស់ពួកគេ មិនមែនជាតារាឡើយ។ ប៉ុន្តែ​ចុះប្រសិន ពួកគេ​មិនបាន​ឈាន​ជើងក្លាយជាបុគ្គលល្បីលើវិថីសិល្បៈ តើពួកគេ​នឹង​ធ្វើការអ្វីនៅពេល​នេះ?

១. MJ (ASTRO)

លោកចូលចិត្តបង្កើតអ្វី​ថ្មី ដូច្នេះតាមការស្ទង់ចំណង់ចំណូលចិត្តរបស់ខ្លួន លោកគិតថា ចង់ចាប់អាជីពជា វិចិត្រករស្ថាបត្យករ ដោយសារស្រឡាញ់វិស័យនេះ​ខ្លាំង។

២. Isa (STAYC)

និស្ស័យរបស់នាង គឺ​ទំនោរទៅខាងម៉ូដពេញនិយម ដូច្នេះ​គ្មានអ្វី​គួរឲ្យភ្ញាក់ផ្អើល​ទេ ដែលនាង​បង្ហើបថា បំណងពីក្មេង​ នាង​ចង់ ធ្វើការក្នុងវិស័យម៉ូដ

៣. Jimin (BTS)

កើតជា​មនុស្សដែល​មាន​ទេពកោសល្យច្រើនមុខ Jimin មានឱកាសខ្ពស់ក្នុងការ​ចាប់យកការងារអ្វី​ក៨ដោយដែលលោកពេញចិត្ត។ ប៉ុន្តែ​ការងារមួយដែលនឹង Surprise អ្នក នោះគឺ Jimin មាន​បំណងកាលពីក្មេង ដោយ​ចង់ក្លាយជា មន្ត្រីប៉ូលីស

៤. D.O (EXO)

ប្រសិន D.O មិន​បាន​ក្លាយជាសមាជិក EXO លោក​ថា ប្រហែលជាចូលធ្វើជា មេចុងភៅ បាត់ទៅហើយ អាស្រ័យលើនិស្ស័យជា​មនុស្សចូលចិត្តធ្វើម្ហូប។ ការពិតដ៏គួរឲ្យចាប់អារម្មណ៍ គឺបន្ទាប់ពីសិល្បៈ លោកមិនដែល​នឹកឃើញដល់ការងារណាផ្សេង​ទេ ក្រៅពី ចុងភៅ

៥. Solar (MAMAMOO)

បើនិយាយពីកម្លាំងច្រៀង Solar ឈ្នះស្រាប់ហើយ ប៉ុន្តែបើងាកមកមើលរាងដ៏អស្ចារ្យទៀត ទាយទៅមើលថា នាងធ្លាប់ប៉ងចង់ធ្វើអ្វី? ជា​ចម្លើយចេញពីមាត់សាមីខ្លួន ក្ដីបំណងដំបូងរបស់ Solar គឺនាងចង់ក្លាយជា ​នារីអាកាសចរណ៍។ ប៉ុន្តែក្រោយមក នាង​ដឹងថា ការងារនេះ មិនសម​នឹងនាងទេ ស្របពេល​ម្ដាយ​ចង់ឲ្យកូនចង់ធ្វើជាវេជ្ជបណ្ឌិត។

៦. Jaehyun (NCT)

មុនក្លាយជា​តារា​ដែល​មាន​ពន្លឺរះចែងចាំង Jaehyun ធ្លាប់បង្ហើបថា​ ពីដើមឡើយ លោកមាន​ក្ដី​ស្រឡាញ់ទៅលើសួនកម្សាន្ត។ ហេតុតែចិត្តស្រឡាញ់នេះហើយ ទើប Jaehyun ស្រមៃចង់ធ្វើជា អ្នក​រចនា​ម៉ូដសួនកម្សាន្ត នាពេល​អនាគត។

៧. Jennie (BLACKPINK)

សមាជិក BLACKPINK សុទ្ធតែជា​អ្នកដែល​ស្រឡាញ់សត្វ និងថែម​ទាំងចិញ្ចឹមសត្វ ថ្នមដូចកូនទៀតផង។ សម្រាប់ Jennie ដែលជា​នារី​មាន​បេះដូងពេញ​ដោយក្ដី​ស្រឡាញ់ ធ្លាប់ស្រមៃតាំងពីតូចថា នាង​ចង់​ធ្វើជា​ ​អ្នកធ្វើការនៅសួនសត្វ (ថែទាំសត្វ) ហើយសត្វដែល​នាង​ចង់មើលថែជាងគេគឺ ខ្លាឃ្មុំផេនដា៕

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម