• 2022-09-13 06:31:26
  • ព័ត៌មាន

Lee Jung jae បង្កើតប្រវត្តិសាស្ត្រតារាអាស៊ីដំបូងគេឈ្នះពានរង្វាន់ Emmy Awards 2022

  • 2022-09-13 06:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯកប្រុសក្នុងរឿង “Squid Game” បំបែកប្រវត្តិសាស្ត្រ តារាអាស៊ីដំបូងគេដែលបានឈ្នះពានរង្វាន់ក្នុងនាមជាតារាសម្ដែងឆ្នើមអក្នុងកម្មវិធីពានរង្វាន់ Emmy Awards 2022

ពិធីប្រគល់ពានរង្វាន់ Emmy លើកទី ៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ពិធីនេះត្រូវបានដឹកនាំដោយ Kenan Thompson ដែលផលិតកម្មរបស់គាត់ Ted Lasso បានឈ្នះពានរង្វាន់សម្រាប់កំប្លែងល្អបំផុត។

Lee Jung Jae បានក្លាយជាតារាសម្តែងអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតក្នុងរឿងភាគ។ Lee Jung Jae ឈ្នះពានរង្វាន់ "តារាសម្តែងឆ្នើម" ហើយអ្នកដឹងនាំរឿង Hwang Dong Hyuk ក៏បាននាំយករូបសំណាកមាស Emmy ចំនួន២មក ផ្ទះវិញសម្រាប់ Squid Game ប្រភេទ Best Director for a Drama ហើយសរុបពានដែលបានឈ្នះទាំងអស់៦

អ្នកដឹកនាំរឿង Hwang Dong Hyuk ត្រូវបានគេដាក់ឈ្មោះថា "Outstanding Directing for a Drama Series" ដែលបានក្លាយជាជនជាតិអាស៊ីដំបូងគេ និងជាជនជាតិកូរ៉េខាងត្បូងដំបូងគេដែលឈ្នះពានរង្វាន់នេះ

ប្រភព៖ Allkpop ប្រែសម្រួល៖ Kesor

មតិយោបល់