• 2022-09-15 03:19:43
  • ព័ត៌មាន

Chanyeol (EXO) គោរពដឹងគុណជីតា និងបញ្ជាក់ថាចៅប្រុសម្នាក់នេះ អាចនាំកិត្តិយសជូនគ្រួសារបានហើយពីជួរទ័ព

  • 2022-09-15 03:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកដំបូងបង្អស់ ក្រោយពេល​ចូលបម្រើទ័ព Chanyeol (EXO) តែង​ឈរនៅពីមុខកាមេរ៉ា ក្នុងការផ្ដល់បទសម្ភាសជាមួយនឹង​ក្រុមអ្នកសារព័ត៌មានជាតិ ដើម្បីចែករំលែកនូវបទពិសោធបន្តិចបន្តួចរបស់លោក ក្នុងជួរកងទ័ព។ លោក​ក៏បាន​លើកឡើង​នូវសារល្អៗ ជូនទៅកាន់អ្នកគាំទ្រដែលទន្ទឹងរង់ចាំផ្លូវលោក បញ្ចប់កាតព្វកិច្ចជា​ផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខដែរ។

អំឡុងពេល​ផ្ដល់បទសម្ភាស ក៏មាន​ការឲ្យដឹងដែរថា ជីតារបស់ Chanyeol គឺជា​នាយទាហាយដ៏ចឆ្នើមម្នាក់ ដែល​បាន​ពលីបម្រើងស់ពីកម្លាំង​កាយចិត្ត ទាំងក្នុងសម័យសង្គ្រាមកូរ៉េ និងសង្គ្រាមជាមួយវៀតណាម។ តបតាមការប្រឹងប្រែងខ្ពស់ លោក​ក៏ទទួល​បាន​មេដាយ Order of Military Merit ដល់ទៅ ៣ដងឯណោះ។ បេះដូងស្នេហាជាតិរបស់ ជីតា Chanyeol ពិតជា​ធំធេងណាស់ ហើយអ្វី​ដែល​លោកទទួល​បាន​ក៏ពិតជា​ស័ក្តិសមបំផុតដែរ។ លោកទទួលមរណភាពទាំងកប់ក្ដីស្រឡាញ់ចំពោះប្រទេស ជូនទៅ​កូនចៅ​ជំនាន់ក្រោយដោយស្មោះស្ម័គ្រ។

ព្រហ្មលិខិត ក៏បាន​នាំ Chanyeol ឈន​ដល់ពេលវេលាចូលបម្រើទ័ព ពិសេសក្នុង​ផ្នែក​ដូចគ្នា​ជាមួយនឹង​ជីតាទៀតផង ដែល​កត្តានេះកាន់តែជម្រុញចិត្ត Chanyeol ឲ្យលះបង់កាន់តែខ្លាំងនូវអ្វី​ដែល​លោកអាច​ធ្វើបាន ដើម្បីប្រទេស​ជាតិ អំឡុងពេល​លោកស្ថិតក្នុង​កាតព្វកិច្ចសំខាន់នេះ។

ទោះជាយ៉ាងណា រឿងរ៉ាវ​ដែលជីតា ធ្លាប់បានរ៉ាយរ៉ាប់ប្រាប់នៅដក់ក្នុងខួរក្បាលរបស់ចៅប្រុសម្នាក់នេះ​ជានិច្ច។ ការដឹងគុណចំពោះយោធាកូរ៉េខាងត្បូង តែងមានជានិច្ចក្នុងចិត្ត Chanyeol ហើយលោកក៏បាន​លះបង់ទាំងស្រុងដែរ ក្នុងបេសសកម្មសំខាន់មួយនេះ។

ជីតារបស់ Chanyeol

សម្រាប់ EXO-L (អ្នកគាំទ្រ EXO) វិញ ក៏ពិតជា​ដឹង​ច្បាស់ដែរថា Idol របស់ពួកគេ​រូបនេះ មានមហិច្ឆតាខ្លាំង​កម្រិតណា ដូច្នេះ​វា​មិនមែនជារឿង​ចម្លែកនោះទេ ដែល Chanyeol មានឱកាសបាន​ទទួលការតំឡើងងារកន្លងមក ជា «ទាហានគំរូ» ដ៏អស្ចារ្យ។ សម្រាប់​មេដាយនេះទៀតសោត ក៏មិនមែន​គ្រប់គ្នា​សុទ្ធតែអាច​ទទួល​បាន​ដែរ ពោលគឺ ក្នុងចំណោមសិក្ខាកាមជាង ២៥០នាក់ មាន​តែ ៥នាក់ប៉ុណ្ណោះ ដែល​អាច​ទទួល​បាន។

ជីតារបស់ Chanyeol ច្បាស់ជាញញឹមពីលើមេឃ ពេលសម្លឹងឃើញចៅប្រុស ដើរតាមគន្លង និងពេញចិត្តផ្លាស់ប្តូរពិភពលោកដោយបេះដូងសប្បុរស ជាមួយទេពកោសល្យពីកំណើត។ ខណៈពេលដែល EXO-L រង់ចាំយ៉ាងអន្ទះសារចំពោះកាវិលត្រឡប់មកវិញរបស់ Chanyeol ចេញពីកងទ័ព ពួកគេក៏មានមោទកភាពខ្លាំងដែរ ចំពោះការលះបង់របស់លោក ក្នុងអំឡុងពេលចូលបម្រើកាតព្វកិច្ចមួយនេះ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម