• 2022-09-19 02:21:05
  • ព័ត៌មាន

ការប្រគំតន្ត្រី The Golden Hour រយៈពេល ២ថ្ងៃរបស់ IU តើមានតារាណាខ្លះចូលរួម?

  • 2022-09-19 02:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ២ ថ្ងៃនេះ​ការ​ប្រគំតន្ត្រីរបស់ IU ពិតជា​ពោរពេញទៅដោយអនុស្សាវរីយ៍ល្អ និង​មិនអាច​បំភ្លេច​បាន​ឡើយ។ ពេលវេលាមិនអាចបំភ្លេចបាននេះ គឺជាជោគជ័យដ៏ធំរបស់ IU ហើយគ្រប់គ្នាពិតជាចូលរួមធ្វើឲ្យក្ដីសុបិនរបស់ នាង​បាន​សម្រេចដូចបំណងដែរ។

នេះជា​ព្រឹត្តិការណ៍ប្រគំតន្ត្រីតារាចម្រៀងស្រីទោល ដ៏មាន​ឥទ្ធិពល​អស្ចារ្យ និង​ក្លាយជា​ប្រវត្តិសាស្ត្រដំបូងដែល IU ធ្វើបាននៅពហុកីឡដ្ឋា Jamsil ទីក្រុងសេអ៊ូល នៅថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២។ អ្នកទស្សនាជា​ច្រើនម៉ឺននាក់ (ក្នុងមួយថ្ងៃ ខ្ទង់ ៤០ ០០០នាក់) បាន​ប្រមូល​ផ្ដុំ​គ្នា ក្នុងទីតាំង​តែមួយ ទស្សនាការបង្ហាញ​ទស្សនីយភាពពិសេសរបស់ IU ក្នុងការប្រគំតន្ត្រី The Golden Hour រយៈពេល​ ៣ម៉ោង។

ក្នុងចំណោម​អ្នកចូលរួមទស្សនាផ្ទាល់ទាំងនោះ គេ​នៅ​មិនអាច​អូសរំលងបាន​ទេ នូវ​វត្តមានរបស់តារា​ល្បីៗ ដែល​បាន​មកគាំទ្រ IU។ ដើម្បីជ្រាបកាន់តែច្បាស់​សូម​បង្ហាញ​នូវ បញ្ជីរាយនាម​តារាដែល​បាន​មកចូលរួម។ ក្នុងរយៈពេល ២ ថ្ងៃ តើមានអ្នកណា​ខ្លះ?

ថ្ងៃទី១ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២)៖

-Jungkook (BTS)

-Kim Soo Hyun

-Soobin និង Beomgyu (TXT)

-Jeongyeon (TWICE)

-Yoo Inna

-Umji (VIVIZ)

-តារាចម្រៀង Rothy

-Im Seu Long (2AM)

--តារាចម្រៀង Kwon Eunbi

-តារាសម្ដែង Park Solmi

-Joochan (Golden Child)

-តារាសម្ដែង Park Joohyun

-តារាសម្ដែង Kim Minseok

-តារាសម្ដែង Anupham Tripathi (តួអង្គ Ali ក្នុងរឿង "Squid Game”)

-Kang Ji Young (KARA)

-Minji (Secret Number)

-តារាសម្ដែង Lim Seung Soo

-Sieun (StayC)

-តារាចម្រៀង ​Ok Joo Hyun

ថ្ងៃទី២ (ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២)៖

-Jungkook (BTS)

-J-Hope (BTS)

-តារាសម្ដែង Lee joon Gi

-Jihyo, Jeongyeon និង Nayeon (TWICE)

-តារាចម្រៀង Heize

-តារាសម្ដែង Kim Soo Hyun

-តារាសម្ដែង Son Seung Hun

-តារាចម្រៀង Kim Young Chul

-តារាសម្ដែង Yoo Inna

-តារាសម្ដែង Kwon Nara

-តារាសម្ដែង Kim Yoo Jungkook

-តារាសម្ដែង Kim Ho Young

-តារាសម្ដែង Lee Joo Young

-តារាសម្ដែង Jung Hye Sung

-តារាសម្ដែង Kang Mina

-Kim Young Hoon និង Kevin (THE BOYZ)

អត្ថបទ៖ ធារី

មតិយោបល់