
- 2022-09-28 04:07:24
- ព័ត៌មាន
នាយកផ្នែកច្នៃប្រឌិតរបស់ BTS និយាយថា Jungkook ជាដើមហេតុនាំឲ្យ HYBE បញ្ជូន Trainee ទៅអាមេរិក
- 2022-09-28 04:07:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកផ្នែកច្នៃប្រឌិតរបស់ BTS និយាយថា Jungkook ជាដើមហេតុនាំឲ្យ HYBE បញ្ជូន Trainee ទៅអាមេរិក
ចន្លោះមិនឃើញ
នាយកផ្នែកច្នៃប្រឌិតរបស់ BTS និងជាលោកគ្រូរាំ Son Sung Deuk តែងលើកសរសើរ Jungkook (BTS) មិនដាច់ពីមាត់ នូវចរិតដ៏ល្អ និងសមត្ថភាពពិសេសគ្រប់សព្វពីកំណើត។ ពេលនេះលោកបានវិលមកជាថ្មី ដោយលើកយករឿងថ្មីជាមួយនឹង Jungkook ទាក់ទងនឹងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីហ្វឹកហាត់។
លោក Son Sung Deuk បានឲ្យដឹងថា វាពិតជាមានគម្រោងការងារជាបន្តបន្ទាប់ក្នុងការបង្កើតតន្ត្រីសម្រាប់ BTS ដូច្នេះលោកប្រធានបានគិតគូរយ៉ាងហ្មត់ចត់ និងរកឃើញថា វាពិតជារឿងចាំបាច់ណាស់ ក្នុងការទទួលយកបទពិសោធ ក៏ដូចជាវប្បធម៌ទាក់ទងនឹងវិស័យ Hip-Hop ដោយផ្ទាល់នៅអាមេរិក ព្រោះតែវិស័យនេះមានដើមកំណើតនៅអាមេរិក។ P.D (Bang Si Hyuk) បានប្រគល់ថវិកាឲ្យមកលោក (Son Sung Deuk) និងសុំឲ្យលោកចាត់ចែងជ្រើសរើសអ្នកហ្វឹកហាត់ចំណូលថ្មី (Trainee) ពោលគឺអ្នកដែលមានសក្ដានុពលខ្ពស់ ដើម្បីទៅកាន់សហរដ្ឋអាមេរិក ហើយពេលនោះ លោកក៏បានជ្រើសយក Jungkook តែម្ដង។
និយាយក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ លោកគ្រូបង្ហាត់រាំខាងលើ និងជាអ្នកដែលនៅពីក្រោយភាពជោគជ័យរបស់ BTS ម្នាក់ដែរនោះ បានឲ្យដឹងថា៖ «គាត់ពិតជាបានឲ្យលុយខ្ញុំមែន ហើយបានស្នើឲ្យខ្ញុំនាំ Trainee ដែលមានសក្ដានុពលខ្ពស់ ទៅសហរដ្ឋអាមេរិកជាមួយគ្នា។ ដូច្នេះខ្ញុំគិតដល់ ថាគួរនាំអ្នកណាទៅជាមួយ អ៊ីចឹងខ្ញុំក៏សម្រេចជ្រើសយក Jungkook តែម្ដងទៅ។ Jungkook ធ្លាប់ជាមនុស្សដែលពូកែអៀនបំផុត មុនពេល Debut (ចូលសិល្បៈ) ប៉ុន្តែក្រោយពីត្រឡប់ចូលប្រទេសកូរ៉េវិញ លោកប្រែជាមានភ្នែកខ្លា (ក្លៀវក្លា អង់អាច)។ ភ្លាមៗ គាត់អាចយកឈ្នះបាន បញ្ចេញទេពកោសល្យរបស់គាត់ កាន់តែអស្ចារ្យយ៉ាងឆាប់រហ័ស។ ក៏ព្រោះ Jungkook បានក្លាយជាឧទាហរណ៍ដ៏ជោគជ័យនៅពេលនោះ ដូច្នេះគ្រប់អ្នកហ្វឹកហាត់ចំណូលថ្មីទាំងអស់ក៏ត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកជាបន្តបន្ទាប់នៅពេលនេះ ហើយវាក៏ក្លាយជាវប្បធម៌នៃការបណ្ដុះបណ្ដាលអ្នកចូលថ្មី សម្រាប់ក្រុមហ៊ុន HYBE ដែរ»។
ទស្សនាវីដេអូពេញនៅទីនេះ៖
Son Sung Deuk គឺជាគ្រូបង្វឹកដែលឆ្នើម និងតែងទទួលបានការកោតសរសើរមិនធម្មតា ផ្អែកលើភាពវៃឆ្លាត និងសមត្ថភាពដឹកនាំ បង្វឹកបង្ហាត់ក្រុមចម្រៀងបុរសធម្មតា ឲ្យវិវត្តទៅក្រុមចម្រៀងលំដាប់ពិភពលោក BTS៕